Blog detail

Nov 11, 2020

សារៈសំខាន់នៃទឹកដោះម្ដាយ

ប្រសិនបើអ្នកគិតថាអ្នកចង់បំបៅកូនដោយទឹកដោះគោអ្នកគួរតែស្វែងយល់អំពីអត្ថប្រយោជន៍ដ៏លើសលប់នៃទឹកដោះម្តាយជាមុនសិន។ក្នុងអត្ថបទនេះអ្នកនឹងទទួលបាននួវចំណេះដឹងទាក់ទងពីផលប្រយោជន៍នៃទឹកដោះម្តាយ៖

 ១.ទឹកដោះម្តាយផ្តល់នូវសារធាតុចិញ្ចឹមចាំបាច់ដល់ទារក

យោងតាមក្បួនវិជ្ជសាស្រ្តបានឲ្យដឹងថាទឹកដោះម្តាយផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនប្រភេទដែលទារកត្រូវការជាចាំបាច់ក្នុងរយៈពេល៦ខែដំបូងចាប់តាំងពីថ្ងៃកើត។ទឹកដោះដំបូងរបស់ម្តាយមានសារធាតុរាវម្យ៉ាងដែលក្នុងសារធាតុនោះផ្ទុកទៅដោយប្រូតេអ៊ីុននិងសារធាតុចិញ្ចឹមចាំបាច់សំរាប់ទារក។

Photo by: Unsplash

២.ទឹកដោះម្តាយមានផ្ទុកនូវអង្គបដិបក្ខ

នៅក្នុងទឹកដោះម្តាយមានផ្ទុកនូវអង្គបដិបក្ខជាច្រើនប្រភេទដើម្បីប្រឆាំងនឹងបាក់តេរីនិងមេរោគនានា។នៅក្នុងទឹកដោះដំបូងមានផ្ទុកនូវimmunological A (lgA)​ ដែលជាសារធាតុសកម្មក្នុងការការពារទារកពីជម្ងឺផ្សេងៗដោយវាបានបង្កើតរនាំងការពារនៅត្រង់បំពង់កច្រមុះនិងប្រដាប់រំលាយអាហារ។

៣.ទឹកដោះម្ដាយជួយឲ្យទារកទទួលបានទម្ងន់សមាមាត្រទៅនឹងខ្នាតសុខភាព

ការបំបៅកូនដោយទឹកដោះម្តាយជួយឲ្យទារកឡើងទម្ងន់សមាមាត្រទៅនឹងសុខភាពនិងការពារទារកពីការលើសទម្ងន់។ការសិក្សាមួយបានបញ្ជាក់ថាទឹកដោះម្តាយមានប្រយោជន៍ច្រើនយ៉ាងក្នុងការការពារកូនពីការលើសទម្ងន់ដោយហេតុថាទារកដែលបៅទឹកដោះម្ដាយទទួលបានបាក់តេរីដែលចាំបាច់ក្នុងពោះវៀនដែលជាសារធាតុដើរតួយ៉ាងសំខាន់ក្នុងការរំលាយអាហារ។

Photo by: Unsplash

៤.ការបំបៅដោះជួយឲ្យទារកឆ្លាតវាងវៃ

ការសិក្សាមួយបានបង្ហាញថាការបំបៅដោះកូនជួយដល់ការអភិវឌ្ឍខួរក្បលទារកខុសពីការបំបៅទឹកដោះគោព្រោះទឹកដោះម្តាយមានអត្ថប្រយោជន៍ខ្ពស់ដែលជួយអោយកូនឆ្លាតវងវៃនិងធ្វើអោយពួកគេរៀនសូត្រកាន់តែពូកែនៅពេលពួកគេធំឡើង។ម្យ៉ាងវិញទៀតការបំបៅដោះកូនធ្វើឲ្យមានភាពសិ្នទ្ធិស្នាលដោយមានទំនាក់ទំនងតាមខ្សែភ្នែករវាងម្តាយនិងកូន។

៥.ទឹកដោះម្តាយជួយឲ្យកូនជៀសផុតពីជំងឺ

ការបំបៅដោះកូនសុទ្ធសាធបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ទារកដោយបានបង្ការជម្ងីដង្កាត់ផ្សេងៗដូចជា ជំងឺត្រចៀក បំពង់ក ប្រព័ន្ធផ្លូវដង្ហើម ផ្ដាសាយ ជំងឺទាក់ទងនឹងពោះវៀន និងរាករូសជាដើម។

ប្រភព៖ ​Healthline II