Blog detail

Oct 08, 2021

អាការៈស្លេកស្លាំងលើស្ត្រីមានផ្ទៃពោះ និងអាហារដែលគួរទទួលទាន

ជាធម្មតាស្ត្រីមានផ្ទៃពោះតែងប្រឈមនឹងការអាការៈស្លេកស្លាំង ព្រោះតែស្ត្រីមានផ្ទៃពោះខ្វះកោសិកាឈាមក្រហមនៅក្នុងឈាមដើម្បីបញ្ជូនអុកស៊ីសែនចូលទៅក្នុងជាលិកា​ និងរាងកាយ។ មូលហេតុដែលបង្ករឲ្យស្ត្រីមានផ្ទៃពោះកើតមានអាការៈស្លេកស្លាំងមានដូចជា កង្វះជាតិដែក កង្វះវីតាមីន B9 និងកង្វះវីតាមីន B12។ អត្ថបទនេះនឹងបកស្រាយអំពីរោគសញ្ញា ហានិភ័យ វិធីព្យាបាល និងវិធីការពារនៃអាការៈស្លេកស្លាំងលើស្ត្រីមានផ្ទៃពោះ។

Photo by: healthnavigator

 

រោគសញ្ញា៖

. អស់កម្លាំង ខ្សោយ

.​ ស្បែកស្លេកស្លាំង ឬលឿង

. ចង្វាក់បេះដូងមិនស្ថិតស្ថេរ

. ដង្ហើមខ្លី

. វិលមុខ

. ឈឺដើមទ្រូង

. ត្រជាក់ដៃជើង

. ឈឺក្បាល

ហានិភ័យ៖

. ទារកសម្រាលមិនគ្រប់ខែ

២​. ការបាក់ទឹកចិត្តលើស្ត្រីមានផ្ទៃពោះ ​

. ទារកមានជំងឺស្លេកស្លាំង

. ទារកលូតលាស់យឺតយ៉ាវ

Phot by: Pixabay

 

វិធីការពារ និងព្យាបាល៖

. ទទួលទានសារជាតិបំប៉នជាតិដែក និងវីតាមីនតាមវេជ្ជបញ្ជា

. ទទួលទានអាហារមួយចំនួនដូចជា​ សាច់ ស៊ុត អាហារប្រភេទទឹកដោះគោ សាច់ត្រី សាច់បក្សី បន្លែស្លឹក បន្លែបៃតង គ្រាប់ធញ្ញជាតិ តៅហ៊ូ ទឹកផ្លែឈើ ប៉េងប៉ោះ និងម្ទេសប្លោក --

ប្រភព៖ WebMD II https://www.webmd.com/family-pregnancy & Mayo Clinic II https://www.mayoclinic.org/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង