Blog detail

Oct 04, 2021

ដំណោះស្រាយសំរាប់ម៉ាក់ៗ ដែលមានកូនមិនសូវចិត្តញាំអាហារ

ម៉ាក់ៗ ឬអាណាព្យាបាលមួយចំនួនប្រហែលជាមានផលបំបាកពាក់ព័ន្ធនឹងរបបអាហាររបស់កូនៗព្រោះកុមារខ្លះមិនចូលចិត្តញាំអាហារ បន្លែ ផ្លែឈើ នោះទេ ហើយខ្លះទៀតចូលចិត្តញាំទឹកដោះគោជាងអាហារបើទោះបីជាពួកគេស្ថិតក្នុងវ័យត្រូវបានទទួលអាហារបន្ថែមបន្ទាប់ពីទឹកដោះម្តាយ ឬទឹកដោះគោក៏ដោយ។ សំរាប់កុមារដែលរើសចំណី ឬពិបាកក្នុងការបញ្ចុកអាហារលោកគួរសាកល្បងអនុវត្តវិធីសាស្ត្រខាងក្រោមនេះ៖

Photo by: Freepik

 

១. កំណត់ពេលវេលា និងអាហារសម្រន់៖ កុមារត្រូវការញ៉ាំរៀងរាល់ ៣ ទៅ ៤ ម៉ោងម្តង។ អាហារបីពេលមានព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។ រីឯអាហារសម្រន់ពីរដងបន្ថែមទៀត ដោយអោយកុមារបរិភោគអាហារសម្រន់ដែលមានសារធាតុរាវច្រើន។

២.  រៀបចំផែនការអាហារពេលល្ងាចទុកជាមុន៖ លោកអ្នកគួរធ្វើផែនការអាហារពេលល្ងាចសំរាប់១សប្តាហ៍ ឬពីរទៅបីថ្ងៃមុនដោយរៀបចំមុខម្ហូបផ្សេងៗគ្នាអោយកូនរបស់លោកអ្នកដូចជា នំបុ័ងគ្រាប់ធញ្ញជាតិ បាយ ឬប៉ាស្តា ផ្លែឈើ បន្លែ។ ប្រភេទអាហារសម្បូរដោយ ប្រូតេអ៊ីនដូចជាសាច់គ្មានខ្លាញ់ឈីសឬសណ្តែក ស៊ុប ម្ទេស ផ្លែប៉ោម។

Photo by:Verywell Family

 

៣. កុំព្យាយាមបង្ខំកូនអោយញាំអាហារដែលគេមិនបានជ្រើសរើស ត្រូវពន្យល់ អោយស្គាល់ពីអាហារ ឬនិយាយអំពីប្រភេទនោះអោយកូនចាប់អារម្មណ៍

៤. ពន្យល់កុមារអោយស្គាល់ពីបន្លែផ្លែឈឺតាមរយៈរូបភាពដោយប្រាប់អំពីពណ៌ រស់ជាតិ ខ្លិន និងអត្ថប្រយោជន៍ជាដើម។

៥. រៀបចំអាហារអោយមានភាពទាក់ទាញ ប្លែក មិនប្រណិតប៉ុន្តែកម្លែង

៦. បន្ថែមរស់ជាតិផ្អែមលើអាហារដូចជាទឹកផ្លែឈើ និងទឹកបន្លែជាដើមដើម្បីអោយពួកគេចងចាំនូវរស់ជាតិ និងក្លិនបន្លែផ្លែឈើទាំងនោះ។

៧. ចម្អិនម្ហូបអាហារជាមួយម្តាយឪពុក៖ លោកអ្នកគួរនាំពួកគេចម្អិនអាហារជាមួយអ្នកព្រោះការចម្អិនធ្វើអោយពួកគេរីករាយ និងចង់ភ្លក្សរស់ជាតិអាហារដែលពួកគេបានធ្វើ។

៨. ធ្វើជាគំរូដល់កូន៖ សំរាប់ម្តាយឪពុកគឺជាគំរូល្អសំរាប់កូនៗដូច្នេះត្រូវញាំាអាហារអោយបានទៀងពេល និងមិនតម ឬរើសចំណីអាហារនោះទេ។ ធ្វើដូច្នេះកូនៗរបស់អ្នកនឹងមានតុល្យភាពចំណីអាហារ និង មិនរើសចំណីអាហារនោះទេព្រោះវាជាទម្លាប់ដែលពួកគេត្រាប់តាម្តាយឪពុករបស់ពួកគេ។

ប្រភព៖ Parents.com II www.parents.com