Blog detail

Nov 10, 2020

ផលប៉ះពាល់ទាំង៤យ៉ាងនៃការបរិភោគអាហារដែលផ្ទុកសារធាតុខ្លាញ់ច្រើន

អាហារដែលមានជាតិខ្លាញ់មិនត្រឹមតែមាននៅក្នុងអាហារសម្រន់ ឬភាគច្រើនហៅថា Fast food ប៉ុណ្ណោះទេប៉ុន្តែប្រភេទអាហារទាំងនោះវាក៏មាននៅក្នុងអាហារតាមភោជនីយដ្ឋានសាលារៀននិងសូម្បីតែអាហារដែលនៅផ្ទះរបស់អ្នកក៏មានជាតិខ្លាញ់ផងដែរ។​អាហារទាំងនោះអាចជាអាហារជាទីពេញនិយមសម្រាប់មនុស្សបច្ចុប្បន្នដូចជា ដំឡូងបំពង ភីហ្សា ដូណាត់ និងឈីសជាដើម ហើយវាក៏អាចបង្កផលប៉ះពាល់ជាច្រើនយ៉ាងក្នុងពេលអនាគត។ខាងក្រោមនេះគឺជាផលប៉ះពាល់នៃការទទួលទានម្ហូបអាហារដែលមានផ្ទុកជាតិខ្លាញ់ច្រើន៖

 

១.បណ្តាលឲ្យហើមពោះ, ឈឺពោះ និងរាករូស

នៅក្នុងចំណោមនូត្រេអ៊ីនទាំងអស់ដូចជា​​ កាបូនអ៊ីត្រាត, ខ្លាញ់ និងប្រួតេអ៊ីន, ខ្លាញ់គឺជាសារធាតុមួយប្រភេទដែលមិនងាយរលាយ​ជាហេតុដែលបណ្តាលឲ្យការរំលាយអាហាររបស់អ្នកប្រព្រឹត្តទៅខុសប្រក្រតី។​វាអាចបង្កឲ្យអ្នកហើមពោះ​ ឈឺពោះ​ និងចង្អោរ។

Photo by: Health

 

២.បង្កឲ្យឡើងទម្ងន់ហួសកម្រិត

ការទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើនអាចបង្កឲ្យរាងកាយលោកអ្នកឡើងទម្ងន់បានដោយសារ​ អាហារទាំងនោះមានផ្ទុកនូវជាតិកាឡូរីច្រើន។ការបរិភោគសារធាតុខ្លាញ់ច្រើនក៏អាចបង្កជម្ងឺជាច្រើនដូចជាជម្ងឺបេះដូង ទឹកនោមផ្អែម ស្រ្តូក និងមហារីក។

Photo by: Medical news today

 

៣.បង្កឲ្យឡើងមុន

តាមការសិក្សាមួយបានបង្ហាញថានៅក្នុងអាហារដែលសម្បូរទៅដោយសារធាតុខ្លាញ់មានផ្ទុកនូវអាស៊ីតអូមេហ្គា ៣ និងអូមេហ្គា ៦​ ដែលជាសារធាតុធ្វើឲ្យឡើងកម្តៅនៅក្នុងខ្លួនហើយបង្កឡើងជាមុននៅលើមុខនិងដងខ្លួន។

៤.ធ្វើឲ្យខួរក្បាលចុះទន់ខ្សោយ

នៅក្នុងការសិក្សាលើមនុស្សចំនួន៥០៨៣​នាក់បានបង្ហាញថាការបរិភោគម្ហូបអាហារដែលមានផ្ទុកសារធាតុខ្លាញ់ច្រើនបានបង្កឲ្យមានប៉ះពាល់ដល់ការសិក្សារៀនសូត្រ, ការគិតនិងការចងចាំទៀតផង។

ប្រភព៖ ​Healthline II