Blog detail

Sep 20, 2021

សញ្ញាដែលអ្នកគួរដឹងថាអ្នកញៀននឹងការញ៉ាំអាហារ

 

            ការទទួលទានអាហារជារឿងចាំបាច់ក្នុងការទ្រទ្រង់សុខភាព​ ហើយដើម្បីរស់រានមានជីវិតមនុស្សគ្រប់រូបមិនអាចរស់នៅដោយគ្មានអាហារ ឬមិនបរិភោគអាហារនោះទេ។ ផ្ទុយទៅវិញនោះ ប្រសិនបើមានអាហារបរិភោគហើយអ្នកបែរជាញៀនអាហារទៅវិញ អ្នកនឹងប្រឈមនឹងបញ្ហាសុខភាពជាច្រើនព្រោះថាអ្នកនឹងបរិភោគអ្វីគ្រប់យ៉ាងដែលអ្នកមាន ឬចង់បរិភោគ ដែលអាចឈានដល់ការបរិភោគហួសបរិមាណ ឬបាត់បង់តុល្យភាពនៃរបបអាហារ។ តើអ្នកសង្កេតមើលបែបណាទើបដឹងថាអ្នកកំពុងញៀននឹងការញ៉ាំ? ខាងក្រោមនេះជាសញ្ញាដែលបង្ហាញច្បាស់ថាអ្នកញៀនអាហារហើយ៖

. ឃ្លានជាបន្តបន្ទាប់ទោះជាអ្នកបានញ៉ាំឆ្អែតក៏ដោយ

Photo by: The Conversation

. ញ៉ាំលើសបរិមាណដែលអ្នកបានគ្រោងនឹងញ៉ាំ

. ញ៉ាំរហូតដល់ពោះតឹងហល់

. មានអារម្មណ៍ថាខ្លួនបានប្រព្រឹត្តខុស ប៉ុន្តែអ្នកនៅតែមិនចោលទម្លាប់

. ពូកែរកលេសដើម្បីបានញ៉ាំអាហារ

. បរាជ័យក្នុងការកំណត់វិន័យផ្ទាល់ខ្លួន

. លួចញ៉ាំមិនប្រាប់អ្នកដទៃ

. មិនអាចឈប់បានទោះជាខ្លួនមានបញ្ហាសុខភាពក្ដី៕

ប្រភព៖ Healthline II https://www.healthline.com/