Blog detail

Sep 18, 2021

ស្វែងយល់ពីរោគសញ្ញានៃការឡើងសម្ពាធឈាមខ្ពស់

ការឡើងសម្ពាធឈាមខ្ពស់ជាហានិភ័យធ្ងន់ធ្ងរមួយចំពោះអាយុជីវិតដែលអ្នកគួរយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន។ សម្ពាធឈាមល្អមានកម្រិតចន្លោះពី ៩០/៦០mmHg និង ១២០/៨០mmHg ប៉ុន្តែនៅពេលសម្ពាធឈាមឡើងដល់ ១៨០/១១០mmHg នោះមានន័យថាអ្នកកំពុងទទួលរងនឹងគ្រោះថ្នាក់ជាច្រើន និងគួរទទួលការព្យាបាលបន្ទាន់។

មូលហេតុនៃការឡើងសម្ពាធឈាមខ្ពស់៖

កត្តាជំងឺ៖

Photo by:Health Europa

. ជំងឺក្រលៀន

. ជំងឺទឹកនោមផ្អែម

. ការថប់ដង្ហើមក្នុងពេលគេង

. បញ្ហាអ័រម៉ូន៖ ក្រពេញទីរ៉ូអ៊ីតមិនដំណើរការ ក្រពេញទីរ៉ូអ៊ីតសកម្មពេក ជំងឺកម្រដែលផលិតអ័រម៉ូនច្រើនពេក (Acromegaly) --

. ជំងឺលុយពីស

កត្តាថ្នាំវេជ្ជសាស្ត្រ៖

. ថ្នាំពន្យាកំណើត

. ថ្នាំស្តេរ៉ូអ៊ីត

. ថ្នាំប្រឆាំងការរលាកដូចជា អ៊ីប៊ុយប្រូហ្វេន និងណាប្រូសិន

. ថ្នាំក្អក និងថ្នាំផ្ដាសាយមួយចំនួន

. ឱសថរុក្ខជាតិមួយចំនួនដែលមានជាតិស្រាផ្លែឈើ

. ថ្នាំញៀនដូចជា កូកាអ៊ីន និងអំហ្វេតាមីន

. ថ្នាំការពារជំងឺបាក់ទឹកចិត្តមួយចំនួន

រោគសញ្ញានៃការឡើងសម្ពាធឈាមខ្ពស់៖

. ឈឺក្បាល និងព្រិលភ្នែក

. អស់កម្លាំង

. ច្របូកច្របល់ និងច្រឡំច្រើន

. វង្វេង

. ចុកទ្រូងខ្លាំង

. ដង្ហើមខ្លី

. ហើម

. បែកញើសខ្លាំង

. ចង្វាក់បេះដូងមិនស្ថិតស្ថេរ

១០. ក្អួតចង្អោរ

វិធីចម្បងសំរាប់គ្រប់គ្រងការឡើងសម្ពាធឈាមខ្ពស់៖

. ទទួលទានថ្នាំលើសឈាម

. ទៅទទួលការព្យាបាលពីវេជ្ជបណ្ឌិតផ្ទាល់៖ ប្រសិនបើអ្នកទទួលទានថ្នាំហើយអាការៈនៅតែមិនអន់ថយ ឬកាន់តែធ្ងន់ធ្ងរ៕

ប្រភព៖ NHS II https://www.nhs.uk/, WebMD II https://www.webmd.com/ & Mayo Clinic II https://www.mayoclinic.org/