Blog detail

Sep 17, 2021

តើអ្នកដឹងទេថាការបរិភោគទឹកមិនស្អាតអាចបង្ករឱ្យកើតមានជំងឺរលាកថ្លើមប្រភេទ A?

ជំងឺរលាកថ្លើមប្រភេទ A គឺជំងឺរលាកថ្លើមម្យ៉ាងដែលបង្ករដោយវីរុស Hepatetis A Virus (HAV) ហើយអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមសំណល់បញ្ចេញចោលរបស់អ្នកជំងឺទៅតាមលូ ដែលអាចឆ្លងទៅទឹក ឬអាហារបរិភោគដែលគ្មានអនាម័យ។ ប្រភពនៃវីរុសប្រភេទនេះមានដូចជា​ ទឹកអណ្ដូង ឬប្រភពទឹកបរិភោគផ្សេងទៀតដែលកខ្វក់ពោរពេញដោយបាក់តេរី និងវីរុសដែលហៀរចេញពីទឹកលូ ដោយសារតែខ្វះការគ្រប់គ្រង និងបញ្ហាគ្រោះទឹកជំនន់ជាដើម។

រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទ A

Photo by:Medical News Today

. ក្ដៅខ្លួន

. មិនស្រួលក្នុងខ្លួន

. បាត់បង់ចំណង់អាហារ

. រាក

. ក្អួតចង្អោរ

. ឈឺពោះ

. ទឹកនោមពណ៌ក្រម៉ៅ

. មានជំងឺខាន់លឿង (ភ្នែក និងស្បែកមានពណ៌លឿង)

វិធីសម្លាប់មេរោគរលាកថ្លើមប្រភេទ A ពីទឹកបរិភោគ៖

. ដាំទឹកឲ្យបានឆ្អិនល្អ ដោយទុកទឹកអោយពុះរយៈពេល ១នាទី។

. សម្លាប់មេរោគក្នុងទឹកអណ្ដូង ឬប្រភពទឹកដោយប្រើក្លរីន ព្រោះមេរោគមានសមាសភាគតូចដែល​មិនអាចចម្រោះបាន។

វិធីការពារជំងឺរលាកថ្លើមប្រភេទ A

. រក្សាអាហារ និងទឹកបរិភោគឲ្យមានអនាម័យខ្ពស់

. គ្រប់គ្រងប្រព័ន្ធលូក្នុងសហគមន៍ឲ្យបានល្អ

. រក្សាអានម័យផ្ទាល់ខ្លួនដោយលាងដៃឲ្យបានញឹកញាប់មុនពេលបរិភោគអាហារ និងក្រោយពេលបន្ទោរបង់

. ចាក់វ៉ាក់សាំងការពារ៕

ប្រភព៖ CDC II Centers for Disease Control and Prevention (cdc.gov) & WHO II WHO | World Health Organization

 

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង