Blog detail

Nov 07, 2020

កង្វះការលូតលាស់អ័រម៉ូនសំរាប់កុមារ

១. អ្វីទៅជាកង្វះអ័រម៉ូនលូតលាស់?

អ័រម៉ូនលូតលាស់គឺជាប្រូតេអ៊ីនដែលផលិតដោយក្រពេញភីតូរីស(pituitary gland)និងបញ្ជូនទៅអ៊ីប៉ូតាឡាមូសដើម្បីផលិតអ័រម៉ូនក្នុងករណីអង្គទាំងពីរនេះមានបញ្ហាវាអាចធ្វើអោយក្រពេញភីតូរីសមិនអាចផលិតអ័រម៉ូនលូតលាស់បានទេ។កង្វះការលូតលាស់អ័រម៉ូន​លើកុមារ(GHD)អាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់កម្ពស់ទម្ងន់​​និងការពេញវ័យមានភាពខុសប្រក្រតី​​។

 Photo by: flickr

 

២. មូលហេតុនៃកង្វះអ័រម៉ូនលូតលាស់អាចបណ្ដាលមកពី ការដុះដុំសាច់ក្នុងខួរក្បាលរបួសក្បាលធ្ងន់ធ្ងរការឆ្លងមេរោគនិងឥទ្ធិពលនៃការព្យាបាលដោយកាំរស្មីជាដើម។

៣. រោគសញ្ញានៃកង្វះអ័រម៉ូនលូតលាស់

-         នៅពេលដែលកុមារធំពេញវ័យអាចមានកម្ពស់ទាបឬមានមុខក្មេងនិងមូលខុសពីក្មេងធម្មតា

-         ការពេញវ័យយឺត

-         កង្វះការទុកចិត្តលើខ្លួនឯង

-         ស្ត្រីវ័យក្មេងមានដើមទ្រូងតូច

-         សម្លេងរបស់បុរសដូចក្មេងព្រោះវិវត្តខុសពីអាយុ

-         ឆ្អឹងមានភាពខ្សោយងាយបាក់​ឬប្រេះស្រ៊ាំ

-         ខ្សោយកម្លាំង

-         ងាយប្រតិកម្មជាមួយសីតុណ្ហភាពក្ដៅនិងត្រជាក់

-         ជាតិខ្លាញ់ក្នុងឈាមខ្ពស់

-         ភាពប្រឈមនឹងជម្ងឺទឹកនោមផ្អែមនិងជម្ងឺបេះដូងខ្ពស់

-         រោគសញ្ញាផ្លូវចិត្តដូចជាការធ្លាក់ទឹកចិត្ត​អង្គចងចាំខ្សោយ​និងការថប់អារម្មណ៍ជាដើម។

Photo by: Vayo fm

 

៤. វិធីព្យាបាលកង្វះអ័រម៉ូនលូតលាស់

 

​ អ្នកដែលជួបបញ្ហានេះត្រូវទទួលការព្យាបាលពីគ្រូពេទ្យដោយការចាក់បញ្ចូលអ័រម៉ូនលូតលាស់បន្ថែម។​ការព្យាបាលអាចអាចមានរយ:ពេលខ្លីឬវែងទៅតាមស្ថានភាពរោគសញ្ញារបស់កុមារ។​ 

Photo by: Zadarski

ប្រភព៖ Healthline