Blog detail

Sep 15, 2021

វិធីការពារជំងឺដែលអាចកើតមានក្នុងរដូវភ្លៀង

រដូវនេះជារដូវភ្លៀងអ្នកត្រូវត្រៀមខ្លួន និងរក្សាសុខភាពឲ្យបានល្អព្រោះក្នុងរដូវភ្លៀងប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងចុះខ្សោយ ហើយអ្នកក៏នឹងកើតមានជំងឺមួយចំនួនដូចជា៖

Photo by: Pixabay

. ជំងឺផ្ដាសាយធំ៖ ក្នុងរដូវភ្លៀង រាងកាយរបស់អ្នកងាយនឹងទទួលការវាយប្រហារពីបាក់តេរី និងវីរុសជាច្រើន ដែលបង្ករទៅជាជំងឺផ្ដាសាយ។ ដើម្បីការពារជំងឺផ្ដាសាយ អ្នកគួរទទួលទានអាហារដែលមានសារជាតិចិញ្ចឹមច្រើនដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ។

. ជំងឺគ្រុនចាញ់ និងគ្រុនឈាម៖ រដូវភ្លៀងជារដូវដែលមូសងាយបង្ករជំងឺគ្រុណចាញ់ និងគ្រុនឈាមដល់មនុស្ស ដូចនេះដើម្បីការពារខ្លួន លោកអ្នកគួរជៀសវាងការដក់ទឹក និងការពារខ្លួនពីមូសខាំ។

. ជំងឺអាសន្នរោគ៖ ជំងឺនេះជាប្រភេទជំងឺដែលបង្ករដោយរោគចម្លងតាមទឹក ហើយបាក់តេរីមានច្រើនប្រភេទជាអម្បូរបាក់តេរី Vibrio cholera។ អ្នកអាចការពារខ្លួនបានដោយបរិភោគទឹកដាំឆ្អិន ឬចម្រោះបានល្អ។

Photo by: Pixabay

.​ ជំងឺគ្រុនពោះវៀន៖ ជំងឺនេះជាជំងឺដែលអាចបង្ករដោយទឹកដែលគ្មានអនាម័យ ដែលអាចចម្លងបាក់តេរីមួយប្រភេទឈ្មោះថា Salmonella typhi។ អ្នកគួររក្សាអនាម័យ និងទទួលទានទឹកស្អាតអោយបានខ្ជាប់ខ្ជួន។

. ជំងឺរលាកថ្លើមប្រភេទ A៖ ទឹក និងអាហារដែលគ្មានអនាម័យអាចផ្ដល់ផលប៉ះពាល់ដល់ថ្លើម បង្ករជារោគសញ្ញា ក្ដៅខ្លួន ក្អួតចង្អោរ និងរោលក្រហមលើស្បែក។ ដូចនេះអ្នកគួររក្សាអនាម័យសំរាប់អាហារ និងទឹកដែលអ្នកបរិភោគអោយបានល្អ៕

ប្រភព៖ Indushealthplus II https://www.indushealthplus.com/