Blog detail

Sep 14, 2021

ហេតុអ្វីបានជាកុមារមានអត្រាឆ្លងកូវីដ-១៩ ទាបជាងមនុស្សពេញវ័យ?

របាយការណ៍ CDC បានបង្ហាញថាកុមារ (អាយុចាប់ពី ០​-១៧ឆ្នាំ) ជាក្រុមមនុស្សដែលកើត និងចម្លងកូវីដ-១៩ ទាបជាងមនុស្សពេញវ័យ មានអាការៈស្រាល និងមានភាគរយធ្លាក់ខ្លួនឈឺសំរាកមន្ទីរពេទ្យទាបជាងមនុស្សពេញវ័យ។ ការសិក្សាមួយក្នុងប្រទេសអ៊ីស្រាអែលបានរកឃើញថា ភាគរយនៃការប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ របស់កុមារ គឺទាបជាងមនុស្សពេញវ័យរហូតដល់ពាក់កណ្ដាល។ តើមូលហេតុអ្វីដែលបណ្ដាលឲ្យកុមារឆ្លងកូវីដ-១៩ ទាបជាងមនុស្សពេញវ័យ?

Photo by: NBC News

 

. កុមារមានឆ្អឹងច្រមុះតូចដែលមិនទាន់វិវត្តពេញលេញ៖ ដោយសារតែកុមារមានឆ្អឹងច្រមុះតូច និងស្ថិតក្នុងវ័យកំពុងលូតលាស់ កុមារមិនងាយឆ្លង ឬចម្លងមេរោគកូវីដ-១៩ ទៅអ្នកដទៃនោះទេ។

. កុមារមានភ្នាក់ងារទទួល ACE 2 មិនច្រើននោះទេ៖ មេរោគកូវីដ-១៩ ឆ្លងតាមប្រព័ន្ធស្រូបដង្ហើម ប៉ុន្តែដោយសារកុមារមានភ្នាក់ងារ ACE 2 តិច​ ទើបធ្វើឲ្យកុមារមិនងាយនឹងកើតជំងឺកូវីដ-១៩។ គួរបញ្ជាក់ថា ភ្នាក់ងារទទួល ACE 2 ជាប្រូតេអ៊ីនម្យ៉ាងនៅលើស្រទាប់ខាងលើរបស់កោសិកា​ និងជាលិកា (សួត បេះដូង សរសៃឈាម ក្រលៀន ថ្លើម --)។  នៅពេលប៉ះពាល់នឹងវីរុសកូរ៉ូណា ភ្នាក់ងារនេះអាចជួយឲ្យវីរុសវិវត្ត ឬងាយស្រួលធ្វើដំណើរចូលទៅក្នុងរាងកាយរបស់មនុស្ស។

. កុមារមិនត្រូវប្រឈមនឹងជំងឺច្រើនប្រភេទក្នុងពេលតែមួយដូចមនុស្សពេញវ័យនោះទេ៖ ដោយសារកុមារមានការរស់នៅ ឬធ្វើសកម្មភាពខុសពីមនុស្សធំ កុមារមិនងាយប្រឈមនឹងជំងឺច្រើននោះទេ ដែលជាកត្តាដែលធ្វើឲ្យកុមារមិនងាយឆ្លង ឬឈឺធ្ងន់។

Photo by: AdobeStock

 

. កុមារមានប្រព័ន្ធភាពស៊ាំដែលប្រឆាំងនឹងវីរុសកូរ៉ូណាច្រើនប្រភេទ៖ ដោយសារកុមារជាវ័យដែលប្រឈមនឹងមេរោគ វីរុសជាច្រើនជាពិសេសអម្បូរវីរុសកូរ៉ូណា គេអាចសន្មត់បានថាកុមារអាចប្រឆាំងនឹង Sars-Cov-2 បានល្អ។

ប្រភព៖ CDC II https://www.cdc.gov/, Healthline II https://www.healthline.com/, Jama Network II https://jamanetwork.com/ & The Conversation II https://theconversation.com/au