Blog detail

Sep 13, 2021

គន្លឹះសំខាន់ៗសំរាប់ទប់ទល់ជាមួយនឹងដូសទី៣

គិតត្រឹមថ្ងៃទី ១២ ខែកញ្ញានេះ កម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋបានចំនួន ៩៧.៣៨% ធៀបនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់។ ទន្ទឹមនឹងនេះរដ្ឋាភិបាលក៏បានចាប់ផ្ដើមការផ្ដល់ជូនដូសជំរុញ ឬដូសទី៣ ដល់មន្ត្រីសុខាភិបាល និងមន្ត្រីបម្រើការជួរមុខក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក៏ដូចជាគ្រោងនឹងបន្តផ្ដល់ដល់ប្រជាពលរដ្ឋដទៃទៀតក្នុងពេលខាងមុខ។​ តើការចាក់ដូសទី៣ អាចផ្ដល់ផលប៉ះពាល់ដល់សុខភាពបែបណាខ្លះ? CDC បានបង្ហាញថា អ្នកដែលចាក់ដូសជំរុញរួចអាចជួបនូវឥទ្ធិពលស្រដៀងទៅនឹងការចាក់ដូសជុំដំបូង​។ ខាងក្រោមនេះជាអាការៈដែលអាចកើតមានបន្ទាប់ពីចាក់ដូសទី ៣៖

Photo by: CNET 

. ឈឺ ក្រហម ហើមនៅតំបន់ចាក់រួច

. ក្ដៅខ្លួន

. ឈឺក្បាល

. ឈឺសាច់ដុំ

. រងារញាក់

. ក្អួតចង្អោរ

Photo by: Gastrocare 

 

ករណីទាំងនេះជាករណីស្រាល ទៅមធ្យម ប៉ុន្តែករណីធ្ងន់ធ្ងរ (កម្រ) នៅតែអាចកើតមាន។ ខាងក្រោមនេះជាវិធីសាស្ត្រសំរាប់ទប់ទល់នឹងឥទ្ធិពលវ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីចាក់រួច៖

. ពិគ្រោះជាមួយវេជ្ជបណ្ឌិត និងប្រើថ្នាំវេជ្ជសាស្ត្រដូចជា អ៊ីប៊ុយប្រូហ្វេន អាសេតាមីណូហ្វេន ប៉ារ៉ាសេតាម៉ុល និងអាស្ពីរីន។

. ប្រើក្រណាត់ស្អាត សើម (ក្ដៅឧណ្ណៗ) មកស្អំនៅតំបន់ចាក់រួច ដើម្បីកាត់បន្ថយការឈឺសាច់ដុំ ឬសន្លាក់។

. ធ្វើសកម្មភាពដៃឲ្យបានច្រើន ដើម្បីកាត់បន្ថយការឈឺស្រពន់ដៃ។

. ផឹកទឹកឲ្យបានច្រើន និងស្លៀកសម្លៀកបំពាក់ស្ដើងៗ ដើម្បីកាត់បន្ថយក្ដៅក្នុងខ្លួន។

ប្រភព៖ CDC II https://www.cdc.gov/, Medical News Today II https://www.medicalnewstoday.com/ & Ministry of Health of Cambodia II https://www.facebook.com/MinistryofHealthofCambodia