Blog detail

Sep 07, 2021

តើអ្នកគួរហាត់ប្រាណនៅពេលកូរពោះដែរឬទេ?

ការហាត់ប្រាណជាសកម្មភាពមួយដែលផ្ដល់សារៈប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយនិងជំរុញឲ្យរាងកាយមានភាពរឹងមាំ និងស្រកទម្ងន់។ ជាទូទៅមនុស្សធម្មតាគួរធ្វើលំហាត់ប្រាណកម្រិតមធ្យមរយៈពេល ៣០នាទីក្នុង១ថ្ងៃ ដើម្បីរក្សាសុខភាពឲ្យបានល្អ។ ក៏ប៉ុន្តែនៅពេលអ្នកមិនទាន់ញ៉ាំអាហារមានពោះទរទេ ឬអ្នកកំពុងកូរពោះ តើអ្នកអាចហាត់ប្រាណបានដែរឬទេ?

ការសិក្សាបានបង្ហាញថា អ្នកដែលហាត់ប្រាណដោយមិនបានបរិភោគអ្វីមុន ឬអំឡុងពេលកូរពោះ អាចដុតកាឡូរី និងជាតិខ្លាញ់បានល្អជាងការហាត់ប្រាណធម្មតា និងគ្មានគ្រោះថ្នាក់នោះទេ។

ទោះជាការហាត់ប្រាណពោះទរទេគ្មានផលប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែវាមិនមែនជាជម្រើសដែលល្អឥតខ្ចោះនោះទេ។ ខណៈដែលវាអាចដុតកាឡូរីបានច្រើន វាក៏អាចធ្វើឲ្យបាត់បង់ប្រភពថាមពល និងកម្លាំងខ្លាំងផងដែរ។ អ្នកអាចប្រឈមនឹងបញ្ហាជាតិស្ករក្នុងឈាមទាប ដែលបង្ករនូវអាការៈធីងធោង ចង់ក្អួត និងញ័រសាច់ផងដែរ។

អាហារដែលជួយផ្ដល់ថាមពលបន្ទាប់លំហាត់ប្រាណ៖

Photo by:Aro Base cafe

. ទឹកដោះគោសូកូឡាដែលមានជាតិខ្លាញ់ទាប

. ទឹកក្រឡុកផ្លែឈើ

. សាំងវិច

Photo by: Delish.com

. ភីហ្សា

. នំប៉័ងធញ្ញជាតិទាំងមូល

. ទឹកសណ្ដែក

. គ្រាប់ធញ្ញជាតិ

. ផ្លែព្រូន

. យ៉ាអួរ និងផ្លែប៊ែរី

ប្រភព៖ Healthline II https://www.healthline.com/ & Mayo Clinic II https://www.mayoclinic.org/