Blog detail

Sep 06, 2021

អាហារដែលងាយបង្ករក្រួសក្នុងតម្រងនោម

ក្រួសក្នុងតម្រងនោមបង្ករដោយកំណកជាតិរ៉ែ និងអំបិលដែលក្លាយជាដុំនៅក្នុងតម្រងនោម និងបង្ករជាការឈឺចាប់នៅត្រង់ខ្នង​ ពោះ ចំហៀងពោះ ឈឺ និងក្ដៅ នៅពេលនោម នោមចេញឈាម ទឹកនោមមានពពុះ និងក្លិនមិនល្អ ក្អួតចង្អោរ --។ លើសពីនេះអាហារមួយចំនួនទៀតក៏ជាកត្តា បង្ករឱ្យមានក្រួសក្នុងតម្រងនោមផងដែរ។ ក្រួសក្នុងតម្រងនោមមានច្រើនប្រភេទដែលបង្ករដោយប្រភេទអាហារផ្សេងៗគ្នា៖

Photo by:Health Europa

 

. ក្រួសកាល់ស្យូមអុកសាឡេត៖ ក្រួសប្រភេទនេះបណ្តាលមកពីការញាំស្ពៃខ្មៅ គ្រាប់អាល់ម៉ុន​ គ្រាប់ស្វាយចន្ទីរ ដំឡូង ម្សៅកាកាវ cereal​ អំបិល សាច់គោ សាច់ជ្រូក ស៊ុត ឈីស ត្រី  វីតាមីន C --

. ក្រួសកាល់ស្យូមផូស្វ័រ៖ ការញាំ សាច់មាន់ ថ្លើមគោ ទឹកដោះគោ ឈីស ស៊ុត គ្រឿងសមុទ្រ ទឹកផ្លែឈើស្រស់ ទឹកបន្លែកិន ម្រះព្រៅ អាហារកែច្នៃ សូដ្យូម -ល​- ជាកត្តាដែលបណ្តាលអោយកើតមាន ក្រួសកាល់ស្យូមផូស្វ័រ។

. ក្រួសអាស៊ីតអ៊ុយរិក៖ អាហារទាំងនោះមាន សាច់ក្រហម បក្សី ស៊ុត គ្រុំ ភេសជ្ជៈដែលមានជាតិស្ករផ្អែមខ្ពស់ និងជាតិអាល់កុល។

. ក្រួសស៊ីស្ទីន៖ វាបង្ករដោយអាការៈតំណរពូជឈ្មោះថា cystinuriaក្រួសបែបនេះងាយកើតឡើងនៅពេលអ្នកបរិភោគទឹកមិនគ្រប់គ្រាន់ បរិភោគជាតិអាស៊ីតច្រើនពេក និងបរិភោគសូដ្យូម។

វិធីបង្ការក្រួសក្នុងតម្រងនោម៖

.​ ផឹកទឹកឲ្យបានគ្រប់គ្រាន់

. ទទួលទានកាល់ស្យូមឲ្យបានច្រើន (កង្វះកាល់ស្យូមនឹងបង្កើនហានិភ័យ)

. បន្ថយការទទួលទានសូដ្យូម

. បន្ថយអាហារដែលមានអុកសាឡេតខ្ពស់

. បន្ថយអាហារដែលមានប្រូតេអ៊ីនពីសត្វ

. ជៀសវាងអាហារបំប៉នវីតាមីន C

ប្រភព៖ WebMD II https://www.webmd.com/, Mayo Clinic II https://www.mayoclinic.org/ & Healthline II https://www.healthline.com/