Blog detail

Sep 06, 2021

អាហារដែលជួយឲ្យអ្នកមានសម្រស់ក្មេងជាងវ័យ

សម្រស់អាចបាត់បង់ទៅតាមវ័យ តាមស្ថានភាពនៃការរស់នៅ កាហូបចុក និងបញ្ហាផ្លូវចិត្តផងដែរ។ មនុស្សភាគច្រើនតែងចង់បានសម្រស់វ័យក្មេង ដើម្បីរក្សាភាពស្រស់ស្អាត និងមានភាពទាក់ទាញយូរអង្វែង។ ខាងក្រោមនេះជាអាហារដែលអាចជួយឲ្យអ្នករក្សាសម្រស់ក្មេងជាងវ័យ៖

. ប្រេងអូលីវសុទ្ធ៖ ជាប្រភេទប្រេងដែលមានសារៈប្រយោជន៍ដល់សុខភាពខ្លាំង អាចជួយការពារជំងឺមួយចំនួនដោយកាត់បន្ថយ​សម្ពាធឈាម កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ការពាររោគសញ្ញាមេតាបូលីស អាចប្រឆាំងជំងឺមហារីក ប្រឆាំងនឹងការរលាកស្បែក និងការរលាកពីកម្ដៅព្រះអាទិត្យ។ ជាតិខ្លាញ់នៅក្នុងប្រេងអូលីវអាចធ្វើឲ្យស្បែកមានសភាពក្មេងជាងវ័យ តឹងណែន។

Photo by: Lifehack

 

. តែបៃតង៖ តែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលអាចកាត់បន្ថយស្ត្រេស ប្រឆាំងជំងឺទឹកនោមផ្អែម បញ្ហាអាំងសូលីន ការរលាក និងជំងឺបេះដូង។

. ត្រីដែលមានជាតិខ្លាញ់ច្រើន៖ ត្រីប្រភេទនេះមានខ្លាញ់អូមេហ្កា 3 ល្អសំរាប់ការប្រឆាំងជំងឺបេះដូង ការរលាក ការរលាក ដំបៅពោះវៀន និងជំងឺជាច្រើនទៀត។ ត្រីធូណា សាលម៉ុន សារឌីន គ្រុំចំពុះទា កូនត្រីសារឌីន ត្រីដាវ ត្រីស្បៃកា ត្រីព្រួល -- ជាប្រភេទត្រីដែលមានជាតិខ្លាញ់ខ្ពស់ និងអាចជួយឲ្យស្បែកស្រស់ថ្លា យឺត និងមានសំណើម។

. សូកូឡាខ្មៅ ឬ កាកាវ៖ សូកូឡាខ្មៅមានជាតិប្រឆាំងអុកស៊ីតកម្មឈ្មោះថា (Flavanols) ដែលអាចការពារស្បែកពីកម្ដៅព្រះអាទិត្យបានខ្ពស់ កាត់បន្ថយសម្ពាធឈាម បង្កើនដំណើរការអាំងសូលីន បង្កើនមុខងារសរសៃឈាម និងភាពយឺតនៃស្បែក។

Photo by:The benefits

 

. បន្លែ៖ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងបន្លែអាចកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺភ្នែកឡើងបាយ និងជំងឺមហារីក។ ការ៉ូទីនក្នុង ការ៉ុត ល្ពៅ និងដំឡូងជ្វា អាចការពារស្បែកពីកាំរស្មី UV រ៉ាឌីកាល់សេរី ដើម្បីការពារស្បែកចាស់។ វីតាមីន C ក៏អាចប្រឆាំងអុកស៊ីតកម្មផងដែរ។

. ផ្លែទទឹម៖ ផ្លែទទឹមមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាងតែបៃតងទៅទៀត។ វាក៏អាចព្យាបាលស្បែកខូច និងបង្កើនផលិតកម្មកូឡាជែនផងដែរ។

. ផ្លែប៊័រ៖ វាផ្ទុកនូវជាតិខ្លាញ់ល្អ ជាតិសរសៃ វីតាមីន និងជាតិរ៉ែជាច្រើនប្រភេទដែលមានសារៈសំខាន់ដល់សុខភាព​ ប្រឆាំងនឹងការរលាក កម្ដៅ UV និងព្យាបាល DNA ខូច។

៨​. ប៉េងប៉ោះ៖ ជាតិលីកូប៉ែនដ៏ច្រើនក្នុងប៉េងប៉ោះជួយប្រឆាំងហានិភ័យជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីកប្រូស្តាត និងកម្ដៅថ្ងៃ។

. គ្រឿងទេស៖ សារជាតិហិរៗមួយចំនួនអាចជួយដល់ការរក្សាស្បែកឲ្យនៅក្មេង ​និងបង្កើនផលិតកម្មកូឡាជែន។

១០. ស៊ុបឆ្អឹង៖ ស៊ុបឆ្អឹងសត្វ បក្សី ឬត្រី មានសមាសធាតុរុក្ខជាតិ និងកូឡាជែនច្រើនដែលជួយរក្សាសុខភាពស្បែកបានល្អ៕

ប្រភព៖ Healthline II https://www.healthline.com/ & WebMD II https://www.webmd.com/diet/default.htm

#PethYoeung #eHealthYoeung #HospitalManagementSystem