Blog detail

Sep 06, 2021

អ្នកជំងឺកូវីដ-១៩ ប្រឈមនឹងជំងឺរលាកសាច់ដុំបេះដូង ជិត១៦ដង លើសអ្នកគ្មានកូវីដ-១៩

 

របាយការណ៍របស់ Morbidity and Mortality Weekly Report (MMWR) បានបង្ហាញថាអ្នកជំងឺកូវីដ-១៩ ប្រឈមនឹងអត្រាកើតជំងឺរលាកសាច់ដុំបេះដូងខ្ពស់ជាងអ្នកគ្មានជំងឺកូវីដ-១៩ ដល់ទៅជិត១៦ដង។ ហានិភ័យនេះកើតឡើងកាន់តែខ្ពស់លើកុមារ និងមនុស្សចាស់អាយុចាប់ពី ៧៥ឆ្នាំឡើងទៅ។

Photo by:FiercePharma

ជំងឺរលាកសាច់ដុំបេះដូង (Myocarditis) ជាការរលាកដែលធ្វើឲ្យសមត្ថភាពបេះដូងចុះខ្សោយ បង្ករឲ្យចង្វាក់បេះដូងលោតញាប់ ឬមិនប្រក្រតី។ ជំងឺឆ្លងជាមូលហេតុទូទៅនៃជំងឺរលាកសាច់ដុំបេះដូង ដែលជាញឹកញាប់អ្នកជំងឺតែងប្រឈមនឹងសភាពធ្ងន់ធ្ងរ សម្រាកមន្ទីរពេទ្យ ខ្សោយបេះដូង ឬបាត់បង់ជីវិតក្នុងមួយរំពេច។ អត្រាអ្នកកើតជំងឺរលាកសាច់ដុំបេះដូងបានកើនឡើងប្រមាណ ៤២.៣% ក្នុងឆ្នាំ ២០២០ ខ្ពស់ជាងឆ្នាំ ២០១៩ ដែលចំនួននេះមានពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ផ្ទាល់តែម្ដង។

គិតមកត្រឹមពេលនេះករណីឆ្លងនៃជំងឺកូវីដ ១៩ ទូទាំងពិភពលោកបានឈានដល់ជិត ១៩៧លានករណីហើយ និងមានចំនួនមរណភាព ៤,៥លាននាក់៕ 

ប្រភព៖ CDC II https://www.cdc.gov/, CDC Facebook Page II https://www.facebook.com/CDC/?ref=page_internal & Mayo Clinic II https://www.mayoclinic.org/