Blog detail

Sep 04, 2021

រោគសញ្ញាស្បែកពណ៌ខៀវលើទារក ឬកុមារ

តើអ្នកធ្លាប់ដឹងអំពី រោគសញ្ញាស្បែកព័ណ៌ខៀវដែរឬទេ? រោគសញ្ញានេះជារោគសញ្ញាដែលកើតឡើងពីកំណើត ឬនៅពេលណាមួយក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលអ្នកអាចកំណត់សម្គាល់បានដោយមានពណ៌ខៀវ ឬស្វាយនៅលើស្បែក។ តំបន់ដែលឡើងខៀវគឺតំបន់ដែលមានស្បែកស្ដើងមានដូចជា​ បបូរមាត់ ស្លឹកត្រចៀក និងស្បែកក្រោមក្រចក។

Photo by:American Heart Association

មូលហេតុ៖

. ឈាមមានអុកស៊ីសែនទាប

. បញ្ហាបេះដូង៖ បណ្ដាលឲ្យកាត់បន្ថយលំហូរឈាមទៅកាន់សួត និងធ្វើឲ្យ​ឈាមដែលខ្វះអុកស៊ីសែនហូរចូលក្នុងខ្លួនបង្ករជាស្បែកពណ៌ខៀវ។

. ជំងឺពីកំណើត Methemoglobinemiaវាជាអាការៈពុលនីត្រាត បន្ទាប់ពីទារកទទួលទានអាហារ និងទឹកដែលមានជាតិនីត្រាតខ្ពស់។

វិធីការពារ៖

. ជៀសវាងឱ្យទារកទទួលទានទឹកអណ្ដូងព្រោះវាមានជាតិនីត្រាតខ្ពស់

. កាត់បន្ថយអាហារដែលមានជាតិនីត្រាតខ្ពស់ដូចជា ខាត់ណា ស្ពៃខ្មៅ និងការ៉ុត

. ជៀសវាងការសេពគ្រឿងញៀន សុរា ជក់បារី  និងថ្នាំមួយចំនួនអំឡុងពេលមានផ្ទៃពោះ៕

ប្រភព៖ Healthline II https://www.healthline.com/