Blog detail

Sep 02, 2021

រដូវភ្លៀងធ្លាក់មកដល់ហើយ តើម៉ាក់ៗគួរអោយកូនញាំអាហារអ្វីខ្លះ?

បន្លែ ត្រី សាច់ និងអាហារជាច្រើនផ្សេងទៀតសុទ្ធសឹងតែជាអាហារូបត្ថម្ភ ជួយបង្កើនថាមពល និងប្រព័ន្ធភាពសាំរបស់កុមារ។ ប៉ុន្តែមានអាហារមួយចំនួនត្រូវបានអ្នកវិទ្យាសាស្ត្រស្រាវជ្រាវរកឃើញ និងបានកំណត់អំពីរដូវកាលដែលគួរបរិភោគ និងមិនគួរបរិភោគ។ នៅក្នុងអត្ថបទនេះពេទ្យយើងបានដកស្រង់យកបន្លែ ផ្លែ ឈើ និងអាហារមួយចំនួនដែលកុមារគួរបរិភោគ និងមិនគួរបរិភោគក្នុងរដូវវស្សា៖

អាហារដើម្បីបង្កើនភាពស៊ាំរបស់កូនអ្នកក្នុងរដូវភ្លៀងធ្លាក់៖

Photo by:BBC Good Food

 

១. ខ្ទឹមស៖ ខ្ទឹមសសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបង្កើនភាពស៊ាំ និងគ្រប់គ្រងការរំលាយអាហាររបស់រាងកាយ។ លោកអ្នកអាចបន្ថែមខ្ទឹមសមួយស្លាបព្រាកាហ្វេ ទៅក្នុងអាហាររបស់កូនអ្នករាល់ពេលចំអិនអាហារអោយពួកគេ។

Photo by:WebMD

 

២. មើមល្មៀត៖ មើមល្មៀតជួយបង្កើនភាពសុាំដ៏អស្ចារ្យដល់កុមារ​ មិនតែប៉ុណ្ណោះវាមានសមាសធាតុដ៏មានឥទ្ធិពលមួយឈ្មោះថា ឃឺឃ្យូមីន  ជួយប្រឆាំងអុកស៊ីតកម្ម។ កុមារអាចញាំតែល្មៀត ឬម្សៅល្មៀតលាយជាមួយនឹងទឹកដោះគោមុនពេលចូលគេង ដើម្បីជួយឱ្យពួកគេគេងលក់ស្រួល ហើយថែមទាំងបង្កើនអង្គការពារប្រយុទ្ធប្រឆាំងនឹងការបង្ករោគផ្សេងៗដែលប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយរបស់កុមារ។

៣. ផ្លែម្រះ៖ បន្លែមួយប្រភេទនេះ មានគុណភាពខ្ពស់ជួយ ប្រឆាំងនឹងបាក់តេរី ប្រឆាំងផ្សិត ប្រឆាំងនឹងការរលាក ជួយព្យាបាលកុមារដែលមានបញ្ហាផ្លូវដង្ហើម និង ប្រឆាំងវីរុសជាច្រើនទៀត។

៤. ផ្លែឈើដែលសម្បូរក្នុងរដូវវស្សានេះ៖ នៅក្នុងរដូវកាលនេះលោកអ្នកគួរអោយកុមារបរិភោគផ្លែឈើដែលសម្បូទៅដោយវីតាមីនC ព្រោះពពួកផ្លែឈើទាំងនោះ សំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជួយកុមារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។ ផ្លែឈើទាំងនោះមានដូចជា ទទឹម ប៉ោម ចេក និងល្ហុង។

៥. ស៊ុបមាន់ លាយជាមួយនឹងបន្លែ៖ នៅពេលភ្លៀងធ្លាក់ និងលាយលំទៅនឹងអាកាសធាតុត្រជាក់ផងនោះ កុមារគួរទទួលទាន់ ស៊ុបក្តៅៗ ដើម្បីការពារភាពរងារ និងងាយប្រឈមទៅនឹងជំងឺផ្តាសាយ។

កុមារគួរចៀសវាងអាហារទាំងនេះក្នុងរដូវភ្លៀងធ្លាក់

១. ប្រភេទអាហារដែលចៀន ឬបំពង៖ ប្រភេទអាហារទាំងនេះមានប្រេងច្រើនធ្វើអោយកុមារមានសុខភាពមិនល្អនោះទេព្រោះវាធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការយឺត។

Photo by: Wikipedia

២. ការ៉េម៖ ប្រភេទអាហារទាំងនេះភាគច្រើនមាននៅតាមដងផ្លូវ ដូច្នេះយើងមិនអាចទុកចិត្តបាននោះទេថាវាមានអនាម័យឬមិនមាន?

៣. អាហារប្រៃ៖ ការទទួលទានអាហារប្រៃអាចធ្វើអោយបង្កើននូវឱកាសនៃការរក្សាទឹក និងភាពយឺតយ៉ាវចំពោះកុមារ។ ដូច្នេះនៅក្នុងរដូវកាលនេះ គួរប្រើអំបិលក្នុងកម្រិតមធ្យមសំរាប់អាហាររបស់កុមារ។

៤. ផ្លែស្វាយ ឬភេសជ្ជៈស្វាយ៖ ផ្លែឈើ និងភេសជ្ជៈនេះនឹងជាកត្តាដែលនាំអោយមានបញ្ហាស្បែក និងធ្វើអោយកុមារមានបញ្ហាប្រព័ន្ធរំលាយអាហារក្នុងរដូវនេះ។

៥. ភេសជ្ជៈ៖  ភេសជ្ជៈកែច្នៃ អាចកាត់បន្ថយចំនួនសារធាតុរ៉ែនៅក្នុងរាងកាយរបស់កុមារ ដែលនាំឱ្យមានការថយចុះនៃសកម្មភាពអង់ស៊ីម។ នេះមានន័យថាប្រសិនបើកូនរបស់អ្នកទទួលទានភេសជ្ជៈមានជាតិប្រៃនឹងធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាប្រព័ន្ធរំលាយអាហារ និងអាចឈានដល់ការធ្លាក់ខ្លួនឈឺ។ 

ប្រភព៖ CDC II Parenting.firstcry.com