Blog detail

Aug 31, 2021

អនុវត្តបែបនេះដើម្បីឲ្យកុមារ និងមនុស្សវ័យជំទង់លូតកម្ពស់បានល្អ

ការលូតកម្ពស់អាស្រ័យលើកត្តាជាច្រើនរួមមាន សែន អាហារូបត្ថម្ភ និងលំហាត់ប្រាណជាដើម ក៏ប៉ុន្តែសែនជាកត្តាចំបងសំរាប់ការលូតកម្ពស់រហូតដល់ទៅ​ ៦០% ទៅ៨០%។ ជាទូទៅមនុស្សចាប់ពីអាយុ១ឆ្នាំដល់អាយុពេញវ័យអាចលូតកម្ពស់បាន ២អ៊ីញរៀងរាល់ឆ្នាំ ខណៈដែលពេលឈានចូលអាយុពេញវ័យ មនុស្សអាចលូតកម្ពស់បាន ៤អ៊ីញរៀងរាល់ឆ្នាំ។ ក្រោយពេលពេញវ័យ មនុស្សនឹងបាត់បង់លទ្ធភាពលូតលាស់កម្ពស់ ដូចនេះអ្នកគួរព្យាយាមធ្វើយ៉ាងណាឲ្យលូតកម្ពស់ឲ្យបានល្អមុនអាយុពេញវ័យ។​ ទាំងនេះជាវិធីដែលជួយឲ្យកុមារ និងមនុស្សវ័យជំទង់លូតកម្ពស់បានល្អ៖

. ញ៉ាំរបបអាហារដែលមានតុល្យភាព៖ របបអាហាររបស់អ្នកគួរមាន ផ្លែឈើស្រស់ បន្លែស្រស់ ធញ្ញជាតិទាំងមូល ប្រូតេអ៊ីន អាហារប្រភេទទឹកដោះគោ និងគួរជៀសវាង ជាតិស្ករ និងជាតិខ្លាញ់មិនល្អ។

Photo by: FamilyDoctor

 

. ប្រើប្រាស់អាហារបំប៉ន (ជំនួយដល់ការលូតលាស់កម្ពស់)

. គេងឲ្យបានគ្រប់គ្រាន់៖

-  ទារកអាយុ​ ៣ខែត្រូវគេងឱ្យបាន១៤-១៧ម៉ោងក្នុងមួយថ្ងៃ

- ទារកអាយុ ៣-១១ខែ ត្រូវគេងឱ្យបាន ១២-១៧ម៉ោងក្នុងមួយថ្ងៃ

- កុមារអាយុ ១-២ឆ្នាំ ត្រូវគេងឱ្យបាន ១១-១៤ម៉ោងក្នុងមួយថ្ងៃ

- កុមារអាយុ ៣-៥ឆ្នាំ​ ត្រូវគេងឱ្យបាន ១០-១៣ម៉ោងក្នុងមួយថ្ងៃ

- កុមារអាយុ ៦-១៣​ឆ្នាំ ត្រូវគេងឱ្យបាន ៩-១១ម៉ោងក្នុងមួយថ្ងៃ

- ក្មេងជំទង់អាយុ ១៤-១៧ឆ្នាំ ត្រូវគេងឱ្យបាន -១០ម៉ោងក្នុងមួយថ្ងៃ

- មនុស្សពេញវ័យអាយុ ១៨-៦៤ឆ្នាំ ត្រូវគេងឱ្យបាន -១០ម៉ោងក្នុងមួយថ្ងៃ

- មនុស្សចាស់អាយុ ៦៥ឡើង ត្រូវគេងឱ្យបាន -៨ម៉ោងក្នុងមួយថ្ងៃ

. ធ្វើសកម្មភាព និងលំហាត់ប្រាណឲ្យបានច្រើន

. រក្សាឥរិយាបថល្អ

. ហាត់យ៉ូហ្កា៕

 

ប្រភព៖ https://www.healthline.com/