Blog detail

Aug 26, 2021

១១ ចំណុចដែលអ្នកត្រូវដឹងអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣

កាលពីដើមខែសីហា ឆ្នាំ២០២១នេះ រដ្ឋាភិបាលបានសម្រេចផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញដល់ប្រជាពលរដ្ឋដើម្បីទប់ស្កាត់ និងការពារហានិភ័យនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងការប្រឆាំងនឹងវីរុសបម្លែងដែលតា។ នេះជាមធ្យោបាយនៃការឈានទៅដល់ការបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញនិង ឆាប់រហ័ស។ បន្ទាប់ពីបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២ដូសដល់ប្រជាពលរដ្ឋបានចំនួន ៨៨% ធៀបនឹងគោលដៅសរុបចំនួន ១០លាននាក់។ លើសពីនេះទៀតនោះរដ្ឋាភិបាលបានសម្រេចនូវការផ្តល់វ៉ាក់សាំងដល់យុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ ​១៧ឆ្នាំ បានចំនួន ៥៦% នៃចំនួនយុវវ័យសរុបប្រមាណ ជិត២លាននាក់ដែលបានកំណត់ក្នុងគោលដៅ។

 ឥឡូវនេះរដ្ឋាភិបាលបានចេញនូវគោលនយោបាយផ្ដល់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដល់ប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងជុំទីមួយរួច (ពីរដង)។

នេះជាចំណុចសំខាន់ៗដែលអ្នកត្រូវដឹងពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣៖

. ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញចាប់ផ្ដើមពីមន្ត្រីសុខាភិបាល និងមន្ត្រីបម្រើការជួរមុខក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ និងចាប់ផ្ដើមពីតំបន់ដែលមានហានិភ័យខ្ពស់ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង និងប្រជាពលរដ្ឋដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។

Photo by: CNET 

 

. តំបន់ដែលនឹងទទួលវ៉ាក់សាំងដូសជំរុញចាប់ផ្ដើមដំបូងពី រាជធានីភ្នំពេញ ខេត្តកណ្ដាល និងបន្តទៅកាន់បណ្ដាខេត្តនានាទូទាំងប្រទេស។

. ប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌបច្ចេកទេសដែលបានចាក់វ៉ាក់សាំងជុំទី១រួច ត្រូវទៅទទួលវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នាយោងតាម គោលការណ៍ស្ម័គ្រចិត្ត

Photo by: TYDA

 

. ការចាក់វ៉ាក់សាំងដូសជំរុញនឹងប្រព្រឹត្តឡើងដោយមិនគិតថ្លៃ ដោយយោងតាម គោលការណ៍ឥតគិតថ្លៃ

. ដើម្បីពន្លឿនយុទ្ធនាការនេះ និងកាត់បន្ថយចំណាយរបស់រដ្ឋាភិបាល រដ្ឋាភិបាលបានលើកទឹកចិត្តឲ្យអ្នកដែលមានលទ្ធភាពគ្រប់គ្រាន់ទៅទទួលវ៉ាក់សាំងដូសជំរុញនៅតាមគ្រឹះស្ថានសុខាភិបាលឯកជន ដែលទទួលបានការអនុញ្ញាតឲ្យផ្ដល់វ៉ាក់សាំងកូវីដ-១៩។

. រដ្ឋាភិបាលបានលើកទឹកចិត្តឲ្យ រោងចក្រ-សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ចូលរួមចំណែករំលែកបន្ទុកចំណាយជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ការចាក់វ៉ាក់សាំងដូសជំរុញនេះដល់បុគ្គលិក​ និងកម្មករ-និយោជិតរបស់ខ្លួនឲ្យបានគ្រប់គ្រាន់។

. ចំពោះប្រសិទ្ធភាព និងសុវត្ថិភាពវ៉ាក់សាំងដូសជំរុញជាប្រភេទវ៉ាក់សាំងកូវីដ-១៩ ដែលមានការទទួលស្គាល់ពី WHO និងក្រសួងសុខាភិបាលកម្ពុជាប៉ុណ្ណោះ។

. ក្នុងការចាក់ដូសជំរុញនេះ ទោះបីជាប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា​ ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយ វាមិនអាចបង្ករផលរំខានច្រើនលើសពីផលរំខាននៅពេលចាក់កន្លងមកនោះទេ។

. អ្នកដែលទទួលវ៉ាក់សាំង Sinopharm  &  Sinovac ២ដូស​ ដែលជាដូសមូលដ្ឋានរួច អាចចាក់វ៉ាក់សាំងដូសជំរុញប្រភេទដូចគ្នា (Sinopharm &Sinovac) ឬប្រភេទខុសគ្នា ដូចជា AstraZeneca Pfizer Moderna បាន។

១០. អ្នកដែលទទួលវ៉ាក់សាំង (AstraZeneca, Johnson & Johnso) ជាដូសមូលដ្ឋានរួច អាចចាក់វ៉ាក់សាំងដូសជំរុញប្រភេទដូចគ្នា (AstraZeneca & Johnson & Johnson) ឬប្រភេទខុសគ្នា (Pfizer &Moderna) បាន។

១១. ក្រសួងកំពុងធ្វើការសិក្សាបន្តពីការផ្ដល់វ៉ាក់សាំងដូសជំរុញប្រភេទ Sinopharm និង Sinovac លើវ៉ាក់សាំងដូសមូលដ្ឋានប្រភេទ AstraZeneca Johnson & Johnson

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ II https://www.facebook.com/sub.co.19/photos/a.108500427990167/205825344924341/?type=3 & អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ II https://www.facebook.com/sub.co.19/photos/a.108500427990167/205644731609069/?type=3