Blog detail

Aug 24, 2021

វិធីការពារជំងឺឆ្កែឆ្កួត

ជំងឺឆ្កែឆ្កួតគឺជាជំងឺឆ្លងដែលបង្ករដោយសត្វព្រៃ ឬសត្វចិញ្ចឹមមួយចំនួនទៅមនុស្សនៅពេលដែលសត្វទាំងនោះខាំ ហើយចម្លងមេរោគនៅក្នុងទឹកមាត់។ ជាទូទៅភ្នាក់ងារនៃមេរោគគឺសត្វចិញ្ចឹមដូចជា សត្វឆ្មា គោ ឆ្កែ​ ពពែ និងសេះ និងសត្វព្រៃដូចជា សត្វប្រចៀវ Beaver ឆ្មាព្រៃ កញ្ជ្រោង ស្វា Raccon និងស្កុង --។ ហានិភ័យនៃជំងឺមួយនេះពិតជាខ្ពស់ព្រោះនៅពេលអ្នកជំងឺវិវត្តរោគសញ្ញា អ្នកអាចដឹងថាវាហួសពេលនឹងជួយសង្គ្រោះអ្នកជំងឺទៅហើយ ដែលពួកគាត់អាចប្រឈមនឹងការស្លាប់។

រោគសញ្ញាដំបូង (ដូចផ្ដាសាយពី ២ ទៅ១០ថ្ងៃ)៖

Photo by:Medical News Today

. ក្ដៅខ្លួន (៣៨អង្សារសេ ឬលើសនេះ)

. ឈឺក្បាល

. ថប់អារម្មណ៍

. មិនស្រួលខ្លួន

. ឈឺ.ក ក្អក

Photo by: Gastrocare 

. ក្អួតចង្អោរ

. មានអារម្មណ៍មិនស្រួលនៅលើមុខរបួស

រោគសញ្ញាប្រព័ន្ធប្រសាទ៖

. ច្រឡំច្រើន និងកាច

. ខ្វិនសាច់ដុំតាមផ្នែកនៃរាងកាយ

. ប្រកាច់

. ដកដង្ហើមខ្លាំងៗពេក និងពិបាកដកដង្ហើម

. ហៀរទឹកមាត់

. ខ្លាចទឹក

. មមើរ យល់សប្ដិអាក្រក់ ដេកមិនលក់

. ប្រដាប់ភេទរឹងមិនឈប់ (បុរស)

. ខ្លាចពន្លឺ

រោគសញ្ញាចុងក្រោយ៖

. សន្លប់

. ស្លាប់

វិធីការពារ៖

Photo by: AdobeStock

 

. យកសត្វចិញ្ចឹមទៅចាក់វ៉ាក់សាំង

. រក្សាសត្វចិញ្ចឹមឲ្យបានល្អ

. ប្រសិនបើជួបសត្វអាណាថា រាយការណ៍ដល់អាជ្ញាធរ

. នៅឲ្យឆ្ងាយពីសត្វព្រៃ

. សម្អាតផ្ទះពីសត្វប្រជៀវ

. ពិចារណាពីការចាក់វ៉ាក់សាំងឆ្កែឆ្កួតនៅពេលធ្វើដំណើរ

ប្រភព៖ Medical News Today II https://www.medicalnewstoday.com/ & Mayo Clinic II https://www.mayoclinic.org/