Blog detail

Aug 20, 2021

ចំណីអាហារបំប៉នខួរក្បាលកុមារ

ការសិក្សានៅក្នុងថ្នាក់ជាស្ពានដ៏ចម្បងក្នុងការជួយឲ្យកុមារទទួលបានចំណេះដឹង ឬវិវត្តភាពវៃឆ្លាតនៃខួរក្បាល ក៏ប៉ុន្តែអាណាព្យាបាលត្រូវដឹងថាអាហារជាជំនួយមូលដ្ឋានសំរាប់ឲ្យកុមារវិវត្តភាពវាងវៃ។ ក្នុងវ័យកំពុងលូតលាស់ ខួរក្បាលកុមារមានការវិវត្ត និងប្រែប្រួលលឿន ដូចនេះកុមារត្រូវទទួលទានអាហារល្អៗ ដើម្បីបំប៉នការលូតលាស់ខួរក្បាល សមត្ថភាពផ្ដោតអារម្មណ៍ និង​ការយល់ដឹងបានល្អ។ ពេទ្យយើងសូមណែនាំអាហារ ៧ យ៉ាងដែលជាចំណីល្អៗសំរាប់ខួរក្បាលកុមារ ក៏ដូចជាងាយស្រួលរកផងដែរ៖

Photo by: Pixabay

. ស៊ុត៖ ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមដែលមានក្នុងស៊ុតអាចឲ្យក្មេងផ្ដោតអារម្មណ៍បានល្អ។

.​ យ៉ាអួក្រិច៖​ យ៉ាអួក្រិចមានប្រូតេអ៊ីនច្រើនជាងយ៉ាអួប្រភេទដទៃទៀត ដែលជួយដល់ទម្រង់នៃកោសិកាខួរក្បាលក្នុងការទទួល និងផ្ដល់ព័ត៌មាន។

Photo by: the benefits

 

. បន្លែបៃតង៖ បន្លែបៃតងសម្បូរវីតាមីនច្រើនប្រភេទដែលអាចជួយកាត់បន្ថយអត្រានៃការកើតជំងឺវង្វេង និងសម្បូរសារធាតុជាច្រើនទៀតដែលជួយដល់ការលូតលាស់កោសិកាខួរក្បាលថ្មី។

៤​. ត្រី៖ ត្រីជាប្រភពនៃវីតាមីន D និង អូមេហ្កា 3s ដែលអាចការពារសមត្ថភាពខួរក្បាលពីការអន់ថយ ការពារការខ្សោយអង្គចងចាំ និងបង្កើនសមត្ថភាពផ្ដោតអារម្មណ៍។ (ត្រីដែលសម្បូរអូមេហ្កា 3s មានសាលម៉ុន ធូណា និងសារឌីន --)។

. គ្រាប់ធញ្ញជាតិ៖ វាមានផ្ទុកនូវប្រូតេអ៊ីន Fatty Acid ល្អ វីតាមីន និងជាតិរ៉ែ ដែលមានអត្ថប្រយោជន៍ដល់អារម្មណ៍ ​និងប្រព័ន្ធប្រសាទរបស់កុមារ។

. ម្សៅធញ្ញជាតិ៖ វាសម្បូរនូវប្រូតេអ៊ីន និងជាតិសរសៃ ហើយល្អសំរាប់សុខភាពបេះដូង និងដំណើរការសរសៃឈាមខួរក្បាល។

. ផ្លែប៉ោម និងផ្លែព្រូន៖ ផ្លែឈើទាំង ២ប្រភេទនេះ សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារសមត្ថភាពខួរក្បាលរបស់កុមារពីការអន់ថយ៕

 

ប្រភព៖ WebMD II https://www.webmd.com/