Blog detail

Aug 11, 2021

គេងមិនគ្រប់ឈឺក្បាល តែបើគេងច្រើនពេកក៏ឈឺក្បាលដូចគ្នា? តើមានមូលហេតុអ្វី? តើគួរដោះស្រាយបែបណា?

អាការៈឈឺក្បាលបង្ករការឈឺចាប់ និងភាពមិនស្រណុកក្នុងខ្លួនយ៉ាងខ្លាំង ដែលនាំឲ្យអ្នកពិបាកផ្ដោតអារម្មណ៍ មិនសប្បាយចិត្ត អស់កម្លាំង ឬមិនអាចបំពេញកិច្ចការជាដើម។ នៅពេលអ្នកឈឺក្បាលខ្លាំង អ្នកប្រហែលជាងាកទៅរកថ្នាំបំបាត់ឈឺចុកចាប់ ឬចូលគេងមុនគេ ប៉ុន្តែតើអ្នកឆ្ងល់ទេថាការឈឺក្បាលអាចបណ្ដាលមកពីការគេងច្រើនពេកដែរឬទេ?

ការគេងច្រើនអាចបង្ករអោយមានការឈឺក្បាលតាមរយៈមូលហេតុខាងក្រោម៖

Photo by: AdobeStock 

 

. វាបង្ករការរំខានដល់សេរ៉េតូនីន៖ សេរ៉េតូនីនជាអ្នកនាំសារមួយពីខួរក្បាលទៅរាងកាយដែលអាចប្រាប់រាងកាយឲ្យសំរាក ឬក្រោកឡើង។ នៅពេលសេរ៉េតូនីនប្រាប់ឲ្យក្រោក រាងកាយរបស់អ្នកលែងសំរាកទៀតហើយ ដែលមានន័យថារាងកាយត្រូវការសារជាតិចិញ្ចឹមក្នុងអាហារ ទឹក ខណៈដែលឈាមក្នុងខួរក្បាលចាប់ផ្ដើមហូរ និងណឺរ៉ូនចាប់ផ្ដើមធ្វើដំណើរ។ ដូចនេះប្រសិនបើអ្នកគេងជ្រុលម៉ោង អ្នកនឹងងើបមកវិញជាមួយនឹងកង្វះសារជាតិចិញ្ចឹម និង​ជាតិទឹកដែលបង្ករឲ្យអ្នកឈឺក្បាល។

. វាអាបង្ករជំងឺគេងមិនលក់ ឬដាច់ដង្ហើមអំឡុងពេលគេង៖ អាការៈទាំងពីរនេះអាចរំខានដំណើរការគេង REM របស់អ្នក។ បើដំណាក់កាល REM របស់អ្នកមិនគ្រប់គ្រាន់ អ្នកអាចជួបផលប៉ះពាល់ដល់សរសៃប្រសាទ លំហូរឈាមទៅដល់ខួរក្បាល និងបង្ករការឈឺក្បាលប្រកាំងនៅពេលក្រោកឡើងជាដើម។

.  ជំងឺថប់អារម្មណ៍៖ ការសិក្សាបានបង្ហាញពី ទំនាក់ទំនងរវាង ការថប់អារម្មណ៍ និងការឈឺក្បាលប្រកាំង។ ការថប់អារម្មណ៍ និងបាក់ទឹកចិត្តជាមូលហេតុចំបងនៃការគេងមិនលក់ ឬគេងច្រើនពេក។ ដូចនេះការថប់អារម្មណ៍ជាមូលហេតុបង្កនៃការគេងជ្រុល ដែលបង្ករការឈឺក្បាលដូចគ្នា។

តើអ្នកអាចដោះស្រាយដោយវិធីណា?

Photo by:medicine packets 

. ទទួលទានថ្នាំឈឺក្បាល

. ពុតសរសៃក្បាល និងកញ្ចឹងកដើម្បីបន្ធូរសម្ពាធ

. ផឹកទឹកបន្ថែម

. ផឹកទឹកខ្ញីក្ដៅៗ

. ហិតក្លិនក្រអូបៗ ដូចជាក្លិនផ្កាឡាវែនឌឺ

Photo by: Pixabay

 

. ហាត់លំហាត់ដង្ហើម

. ប្រសិនបើក្រោកមកឈឺ ព្យាយាមសំងំដេក ប៉ុន្តែកុំដេកឲ្យលក់៕

 

ប្រភព៖ Healthline II https://www.healthline.com