Blog detail

Aug 04, 2021

តើអ្នកជំងឺហឺតគួរដឹងអ្វីខ្លះ ដើម្បីជៀសវាងផលវិបាកនៅពេលឆ្លងជំងឺកូវីដ-១៩?

ជំងឺហឺតគឺជាជំងឺម្យ៉ាងដែលបង្ករបញ្ហាផ្លូវដង្ហើមធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើម ហើយពេលខ្លះវាយលុកខ្លាំងដល់ដង្ហើមភ្លាមៗ ដែលអាចប៉ះពាល់ដល់អាយុជីវិត។ វាមានរោគសញ្ញាដូចជា៖

. ដង្ហើមខ្លី

Photo by: Bul Billing

. តឹងទ្រូង ឬឈឺទ្រូង

. ដង្ហក់ ឬក្អក (អាចធ្ងន់ធ្ងរខ្លាំងនៅពេលឆ្លងមេរោគផ្ដាសាយ)

. មានបញ្ហាក្នុងការគេង ដោយសារដង្ហើមខ្លី ក្អក ឬដង្ហក់

ជំងឺហឺតជាជំងឺដែលមិនអាចព្យាបាលជាដាច់នោះទេ ហើយអ្នកជំងឺអាចប្រឈមនឹងហានិភ័យកាន់តែធ្ងន់ប្រសិនបើផ្ទុករោគសញ្ញាកូវីដ-១៩ ព្រោះកូវីដ-១៩ គំរាមកំហែងអាយុជីវិតអ្នកជំងឺខ្លាំងតាមប្រព័ន្ធផ្លូវដង្ហើម។ អ្នកជំងឺហឺតដែលកើតកូវីដ-១៩ នឹងជួបបញ្ហាធ្ងន់ធ្ងរឈានដល់ការសំរាកមន្ទីរពេទ្យ ត្រូវការសេវាមើលថែឌិតដល់ ប្រើបំពង់ខ្យល់ និងអាចជាហានិភ័យដល់បាត់បង់ជីវិតច្រើនជាងអ្នកជំងឺធម្មតា។ ដូចនេះក្នុងទប់ស្កាត់ហានិភ័យធ្ងន់ធ្ងរ ឬដើម្បីជៀសពីការឆ្លងកូវីដ-១៩ អ្នកជំងឺហឺតគួរដឹង និងអនុវត្តវិធីខាងក្រោមនៅពេលឆ្លងកូវីដ ១៩៖

. ទទួលទានថ្នាំសំរាប់ជំងឺហឺតតាមការណែនាំ

. ឈប់ជក់បារី

Photo by: Pixabay

. ពាក់ម៉ាស

. ចាក់វ៉ាក់សាំងកូវីដ ១៩

. ធ្វើតេស្តកូវីដ-១៩ ឲ្យបានទៀងទាត់ មុនពេលមានរោគសញ្ញា

. នៅពេលមានរោគសញ្ញា អ្នកជំងឺគួរផ្ដាច់ខ្លួន

. រក្សាគម្លាត និងអនាម័យជានិច្ច

 

ប្រភព៖ CDC II https://www.cdc.gov/ & Asthma UK II https://www.asthma.org.uk/