Blog detail

Aug 03, 2021

ប្រុងប្រយ័ត្នឡើង ជំងឺបម្លែងថ្មីដែលតា បានចូលដល់ក្រុងភ្នំពេញហើយ ដូច្នេះអ្នកត្រូវអនុវត្តតាមវិធីសាស្ត្រទាំងនេះដើម្បីការពារ

តើអ្នកដឹងទេថាវីរុសបម្លែងប្រភេទថ្មី​ប្រភេទដែលតា (Delta) អាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់យ៉ាងងាយស្រួល និងរហ័សតាមរយៈខ្យល់អាកាសដែលកំពុងវាយលុក និងបង្ករភាពភ័យខ្លាចនៅតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា? យោងតាមរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ វីរុសកូវីដ-១៩បម្លែងថ្មី B.1.617.2 (Delta) បានមកដល់ភ្នំពេញហើយ នឹងបានបង្ករចំនួនករណីឆ្លង សរុប ១០៩ករណី (ប្រុស ៦១នាក់ ស្រី ៤៨នាក់) ទូទាំងប្រទេសកម្ពុជានៅថ្ងៃទី ៣១ ខែកក្កដា និងនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២១។ CDC និង WHO បានបង្ហាញថា វីរុសបម្លែងដែលតា ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងឆ្លងពីសហគមន៍មួយទៅសហគមន៍មួយក្នុងល្បឿនលឿនខ្លាំងគួរឲ្យកត់សម្គាល់នេះបើប្រៀបនឹងប្រភេទបម្លែងផ្សេងទៀត​ ហើយវាជាបញ្ហាដែលគួរឲ្យបារម្ភសំរាប់ពិភពលោក។ ដូចនេះដើម្បីទប់ស្កាត់ និងការពារវីរុស ដែលតា នេះដោយរក្សានូវសុវត្ថិភាព និងប្រសិទ្ធភាព តើអ្នកគួរអនុវត្តវិធីសាស្ត្រអ្វីខ្លះ?

Photo by:  CNET 

 

. ចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់៖ វ៉ាក់សាំងជាដំណោះស្រាយដ៏ចម្បងមួយដែល បានទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃចំនួនអ្នកសម្រាក និងទទួលសេវាព្យាបាលនៅ មន្ទីរពេទ្យ និងបន្ថយអត្រាអ្នកបាត់បង់ជីវិតផងដែរ។ វីរុសបម្លែងនេះហាក់ដូចជា វាយប្រហារខ្លាំងបំផុតលើប្រជាជនដែលមិនទាន់បានទទួលវ៉ាក់សាំង ដូចនេះអ្នកគួរចាក់ វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់។

Photo by: Pixabay

 

. ពាក់ម៉ាសឲ្យបានខ្ជាប់ខ្ជួន៖ ប្រភេទបម្លែងដែលតាមានឥទ្ធិពលខ្លាំង ទោះជាវ៉ាក់សាំងក៏ គ្មានសមត្ថភាពនឹងទប់ស្កាត់ការឆ្លងបានឡើយ។ WHO និង CDC បានទទូចឲ្យប្រជាពលរដ្ឋគ្រប់រូបបន្តអនុវត្តការពាក់ម៉ាសឲ្យបានល្អដើម្បីជៀសផុតពីការឆ្លង។ ជាពិសេសអ្នកដែល មានប្រព័ន្ធភាពស៊ាំខ្សោយ គួរប្រុងប្រយ័ត្នខ្លាំងដោយពាក់ម៉ាសឲ្យបានល្អ។

. រក្សាគម្លាត៖ ការរក្សាគម្លាត ១.៥ ស.. ជាការអនុវត្តក៏ចាំបាច់របស់មនុស្សគ្រប់រូប ក្នុងសម័យកូវីដ-១៩ ដើម្បីជៀសវាងការឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់។

. រក្សាអនាម័យ៖ ទោះបីអ្នកចាក់វ៉ាក់សាំងរួច ឬមិនទាន់ចាក់ក៏ដោយ អ្នកគួររក្សាអនាម័យ ដោយលាងដៃជាមួយសាប៊ូ ឬអាល់កុលញឹកញាប់ និងសម្អាតទីកន្លែងស្នាក់នៅឲ្យ បានស្អាត៕

ប្រភព៖ Yale Medicine II https://www.yalemedicine.org/, Global Citizens II https://www.globalcitizen.org/en/ & UC Davis Health II https://health.ucdavis.edu/welcome/