Blog detail

Jul 28, 2021

តើអ្នកអាចទទួលទានថ្នាំជាមួយនឹងភេសជ្ជៈប៉ូវកម្លាំងបានដែរឬទេ?

ភេសជ្ជៈប៉ូវបានកម្លាំងបានក្លាយជាភេសជ្ជៈពេញនិយមក្នុងរង្វង់យុវជន និងយុវវ័យ ហើយភេសជ្ជៈទាំងនេះមានផ្ទុកនូវគ្រឿងផ្សំប៉ូវកម្លាំងជាច្រើន សំរាប់ជួយដល់ការបំពេញកិច្ចការប្រចាំថ្ងៃ។ យ៉ាងណាម៉ិញ ភេសជ្ជៈទាំងនេះអាចផ្ដល់នូវគុណវិបត្តិ និងផលប៉ះពាល់ជាច្រើនដល់ដែលអ្នកដែលទទួលទានភេសជ្ជៈទាំងនេះច្រើន ជាពិសេសសំរាប់អ្នកដែលទើបទទួលទានថ្នាំវេជ្ជសាស្ត្ររួច។ មានមនុស្សមួយចំនួនដោយមិនដឹង ឬមិនសូវយកចិត្តទុកដាក់ពីផលប៉ះពាល់ ថែមទាំងទទួលទានថ្នាំជាមួយភេសជ្ជៈប៉ូវកម្លាំងទៀតផង។ ខាងក្រោមជាមូលហេតុសំខាន់ៗដែលអ្នកមិនគួរទទួលទានថ្នាំជាមួយភេសជ្ជៈប៉ូវកម្លាំង៖

Photo by: Google

. នៅក្នុងភេសជ្ជៈប៉ូវកម្លាំងភាគច្រើនមានសារជាតិ កាហ្វេអ៊ីន និង សារជាតិភ្ញោចកម្លាំង ដូចនេះលោកអ្នកមិនគួរលេបថ្នាំវេជ្ជសាស្ត្រ និងភេសជ្ជៈជាមួយគ្នាបា​នោះទេព្រោះវាអាចនាំមកនូវគ្រោះថ្នាក់។

Photo by: ShutterStoke

. របាយការណ៍មួយបានបង្ហាញថា ចំនួនសេវាព្យាបាលបន្ទាន់ពាក់ព័ន្ធនឹងភេសជ្ជៈប៉ូវកម្លាំងបានកើនឡើងយ៉ាងកំហុកគឺស្មើនឹង៤៤% នៃអ្នកជំងឺទាំងនេះបានទទួលផលប៉ះពាល់ពីការប្រើភេសជ្ជៈប៉ូវកម្លាំង និងជាតិអាល់កុល ឬថ្នាំវេជ្ជសាស្ត្រ លាយផ្សំគ្នា។

. ការទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើនពេកអាចបង្ករ បញ្ហាក្រពះពោះវៀន ក្អួតចង្អោរ មានបញ្ហារំលាយអាហារ សម្ពាធឈាមខ្ពស់ ចង្វាក់បេះដូងមិនស្ថិតស្ថេរ ខ្វះជាតិទឹក និងផលរំខានដល់ការគេង និងចំណង់អាហារផងដែរ។ ការទទួលទានភេសជ្ជៈប៉ូវកម្លាំង និងថ្នាំក្នុងពេលតែមួយអាចធ្វើឲ្យអាការៈទាំងនេះកាន់តែធ្ងន់ធ្ងរ។

ប្រភព៖ Addition Hope II https://www.addictionhope.com/