Blog detail

Jul 26, 2021

គួរចៀសវាងកុំឲ្យកើតមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ

ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាជំងឺមួយប្រភេទដែលមានហានិភ័យខ្លាំងដល់ជីវិតមនុស្សទូទាំងពិភពលោក បើយោងតាមអង្គការសុខភាពពិភពលោក (WHO) ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាជំងឺដែលបានឆក់យកជីវិតច្រើនជាងគេពោលគឺស្ថិតនៅក្នុងលំដាប់លេខរៀងទី ៣ ទូទាំងសកលលោក ហើយជំងឺនេះត្រូវបានគេហៅថា ជំងឺសួត ឬ ជំងឺរលាកទងសួតរ៉ាំរ៉ៃ (ជំងឺពីរប្រភេទខុសគ្នា)។ ក្នុងពេលតែមួយផងដែរនោះជំងឺរាតត្បាតកូវីដ-១៩ ជាជំងឺដែលវាយប្រហារខ្លាំងលើសួតរបស់អ្នកជំងឺ ដែលអាចឈានចូលដល់ផលប៉ះពាល់រយៈពេលវែងផងដែរ។ ដូចនេះជំងឺកូវីដ-១៩ អាចបង្ករគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់អ្នកជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ ដោយហេតុនេះហើយទើបអ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់កុំឲ្យជំងឺទាំង ២ កើតឡើងក្នុងពេលតែមួយ។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹងពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ៖

រោគសញ្ញា៖

Photo by:Penn Medicine

. ថប់ដង្ហើមខ្លាំង ជាពិសេសពេលធ្វើចលនា

. ក្អកមានស្លេស្ម

. ឆ្លងមេរោគផ្លូវដង្ហើមញឹកញាប់

. ពិបាកដកដង្ហើមជាប្រចាំ

មូលហេតុ៖

. រលាក ខូច ឬសួតូច

. ការជក់បារី ការស្រូបផ្សែងបារី ការស្រូបធូលី ឬខ្យល់ពុល

. ជំងឺហឺតពីកុមារភាព

. ការវិវត្តស្បូនមិនបានល្អ កើតមិនគ្រប់ខែ ឬឆ្លងមេរោគផ្លូវដង្ហើមញឹកញាប់កាលពីកុមារភាព

. បញ្ហាសែនកម្រ

វិធីព្យាបាល៖

 

. បញ្ឈប់ការជក់បារី

. ប្រើបំពង់ហឺត ឬថ្នាំវេជ្ជសាស្ត្រសំរាប់ព្យាបាលប្រព័ន្ធដង្ហើម

. ធ្វើលំហាត់ប្រាណ ឬទទួលការមើលថែសួត

. ទទួលវ៉ាក់សាំងការពារជំងឺរលាកសួត ផ្ដាសាយធំ និងមេរោគកូរ៉ូណា

. ទទួលការវះកាត់ ឬការប្ដូរសួត

វិធីការពារ៖

ដោយសារជំងឺមានទំនាក់ទំនងខ្លាំងនឹងការជក់បារី អ្នកត្រូវចៀសវាងបារី ឬថ្នាំជក់ច្រើនប្រភេទ។

ជំងឺនេះអាចជាបញ្ហាដែលគួរឲ្យបារម្ភខ្លាំងមួយសំរាប់អ្នកជំងឺ ព្រោះថាប្រសិនបើអ្នកមានជំងឺនេះ​ អ្នកគួរមើលថែខ្លួនឲ្យបានល្អ និងជាពិសេសគួរចៀសវាងកុំឲ្យកើតមានជំងឺកូវីដ​ ១៩ ដែលធ្វើឲ្យអាការៈ និងមានហានិភ័យជីវិតកាន់តែធ្ងន់ធ្ងរ។

 

ប្រភព៖ NHS II https://www.nhs.uk/, WHO II https://www.who.int/ & CDC II https://www.cdc.gov