Blog detail

Jul 22, 2021

ប្រសិទ្ធភាពនៃការចាក់ ២ ដូសរបស់ Pfizer និង AstraZeneca ប្រឆាំងនឹងវីរុសម្លែង Delta

 

គិតមកត្រឹមបច្ចុប្បន្ននេះ វីរុសកូវីដ-១៩ បានបម្លែងខ្លួនជាវីរុសប្រភេទថ្មីជាច្រើន រួមបញ្ចូលទាំងវីរុស Delta ផងដែរ​ ដែលត្រូវបានរកដំបូងនៅខែ ធ្នូ ឆ្នាំ ២០២០ នៅប្រទេសឥណ្ឌា និងបន្តរីករាលដាលដល់ប្រទេសអង់គ្លេស អាមេរិក និងប្រទេសផ្សេងៗទៀតដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ Delta ជាប្រភេទមួយដែលបានបង្ករកំណើនករណីឆ្លង និងស្លាប់មួយភាគធំ ក្នុងករណីទាំងអស់ក្នុងប្រទេសដែលកំពុងទទួលការប៉ះពាល់ ហើយបច្ចុប្បន្នក្នុងប្រទេសអាមេរិកជាប្រទេសដែលកំពុងទទួលការវាយប្រហារខ្លាំងបំផុតពីវីរុស Delta។ យ៉ាងណាម៉ិញក្នុងការទប់ស្កាត់ និងប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋាភិបាលនី​មួយៗបានព្យាយាមផ្ដល់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋគ្រប់រូបដែលកំពុងទទួលការគម្រាមកំហែងពីវីរុស Delta។ ថ្មីៗនេះការសិក្សាបានបង្ហាញពីប្រសិទ្ធភាពនៃការការពារខ្ពស់ដែលវ៉ាក់សាំង Pfizer និង AstraZeneca អាចផ្ដល់ក្នុងការប្រឆាំងនឹងវីរុស Delta។ ដូចនេះពេទ្យយើងសូមណែនាំនូវប្រសិទ្ធភាពនៃការចាក់ដូសវ៉ាក់សាំងកូវីដ-១៩ Pfizer និង AstraZeneca ក្នុងការប្រឆាំងនឹងវីរុសបម្លែង Delta ដែលការសិក្សាថ្មីទើបរកឃើញ៖

Photo by: BBC

. ការចាក់ ១ ដូសរបស់ Pfizer មានប្រសិទ្ធភាព​ ៣៦% និង ២ ដូសមានប្រសិទ្ធភាព ៨៨% ក្នុងការប្រឆាំងនឹងវីរុស Delta (ធៀបនឹង ៩៣.៧% ក្នុងការប្រឆាំងនឹងវីរុស Alpha)។

Photo by: BBC

. ការចាក់ ១ ដូសរបស់ AstraZeneca មានប្រសិទ្ធភាព ៣០%  និង ២ ដូសមានប្រសិទ្ធភាព ៦៧% ក្នុងការប្រឆាំងនឹងវីរុស Delta (ធៀបនឹង ៧៤.៥% ក្នុងការប្រឆាំងនឹងវីរុស Alpha)

ប្រភព៖ Reuters II https://www.reuters.com/, Yale Medicine II https://www.yalemedicine.org/ & The Washington Post II https://www.washingtonpost.com/