Blog detail

Jul 21, 2021

ថ្នាំព្យាបាលកូវីដ​-១៩ លៀនហ័រ ឈីងវីន

 

ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសណែនាំដល់ប្រជាពលរដ្ឋេពេញវ័យ ឬកុមារឲ្យថែរក្សាសុខភាពនៅផ្ទះប្រសិនបើមានរោគសញ្ញាកូវីដ-១៩ តិចតួច ឬស្រាល។ អ្នកជំងឺគួរបរិភោគអាហារដែលមានជីវជាតិខ្ពស់ ផឹកទឹកឲ្យបានច្រើន និងសំរាកឲ្យបានច្រើននៅពេលអស់កម្លាំង ឬខ្សោយ។ នៅពេលដែលអ្នកជំងឺឈឺក្បាល ក្ដៅខ្លួន ឈឺសាច់ដុំ និងសន្លាក់ អ្នកជំងឺគួរទទួលទានប៉ារ៉ាសេតាម៉ុល ៣ដង ក្នុង ១ថ្ងៃ ចំណែកឯមនុស្សពេញវ័យ ឬកុមារអាយុ ៦ឆ្នាំឡើង គួរទទួលទាន ប្រូម៉ិចស៊ីន ៣ដង ក្នុង ១ថ្ងៃ សេទីរីហ្ស៊ីន ម្ដងក្នុង ១ថ្ងៃ និងថ្នាំចិន លៀនហ័រ ឈីងវីន ៣ដង ក្នុង ១ថ្ងៃ។ តើអ្នកស្គាល់ថ្នាំចិននេះដែរឬទេ? ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹងពីថ្នាំ លៀនហ័រ ឈីងវីន៖

Photo by:  Pr Newswire Asia

. វាជាថ្នាំចិន ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សំរាប់ព្យាបាលជំងឺកូវីដ ១៩ នៅតាមផ្ទះដោយរាជរដ្ឋាភិបាលកម្ពុជា។

. វាជាថ្នាំគ្រាប់ដែលជាផលិតផលរបស់ក្រុមហ៊ុន Yiling Pharmaceutical

. វាត្រូវបានទទួលស្គាល់ និងដាក់ឲ្យប្រើប្រាស់ក្នុងប្រទេសចំនួន ២០រួចមកហើយរួមបញ្ចូលទាំង ប្រទេសកាណាដា រុស្ស៊ី សិង្ហបុរី ហ្វីលីពីន កេនយ៉ា --

. វាអាចការពារអ្នកជំងឺពីរោគសញ្ញា ឬអាការៈធ្ងន់ធ្ងរដែលឈានដល់ការសំរាកមន្ទីរពេទ្យ ឬបាត់បង់ជីវិត។

. អ្នកជំងឺគួរប្រើថ្នាំគ្រាប់នេះក្នុងបរិមាណកំណត់ ៤គ្រាប់ម្ដង និង៣ដង ក្នុង ១ថ្ងៃ។

. បច្ចប្បន្នថ្នាំនេះត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន Dynamic Pharma ដែលអ្នកជំងឺអាចទាក់ទង និងជាវបាន។

ថ្មីៗនេះក្រសួងសុខាភិបាលបានលើកឡើងថា ក្នុងករណីដែលអ្នកជំងឺកើតមានអាការៈធ្ងន់ធ្ងរក្នុងពេលណាមួយ ដូចជា ពិបាកដកដង្ហើម ចុកទ្រូងធ្ងន់ធ្ងរ ឬសន្លប់បាត់បង់ស្មារតី អ្នកជំងឺត្រូវទាក់ទងទៅមន្ទីរពេទ្យភ្លាមៗដើម្បីទទួលការព្យាបាល និងមើលថែ៕

ប្រភព៖ Khmer Time II https://www.khmertimeskh.com/, The Phnom Penh Post II https://www.phnompenhpost.com/, Dynamic Group Cambodia II https://web.facebook.com/DynamicGroupCambodia