Blog detail

Jul 20, 2021

ទំនាក់ទំនងរវាងថ្នាំព្យាបាលជំងឺសរសៃឈាមបេះដូង និងជំងឺកូវីដ-១៩

ជំងឺសរសៃឈាមបេះដូងជាមុខសញ្ញាដែលឆក់ជិវិតមនុស្សជាច្រើនទូទាំងពិភពលោក ប៉ុន្តែរបាយការណ៍បានបង្ហាញថាវត្តមានរបស់វីរុសកូរូណា ធ្វើឲ្យអ្នកជំងឺសរសៃឈាមបេះដូងទទួលរងហានិភ័យដល់អាយុជីវិតកាន់តែធ្ងន់ធ្ងរ។ អ្នកជំងឺសរសៃឈាមបេះដូងដែលមានផ្ទុកកូវីដ-១៩ ងាយទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតដូចជា ការសម្រាកមន្ទីរពេទ្យរយៈពេលយូរ និងប្រឈមនឹងអត្រាស្លាប់ខ្ពស់ជាងមនុស្សធម្មតា។ ប៉ុន្តែមានគំនិតមួយចំនួនត្រូវបានលើកឡើងថា ថ្នាំព្យាបាលបញ្ហាសរសៃឈាម ឬថ្នាំលើសឈាមមួយចំនួន អាចបង្កើនហានិភ័យរបស់ជំងឺកូវីដ-១៩។ ចង់ដឹងថាវាពិតដែរឬទេ ខាងក្រោមនេះជាអ្វីដែលការស្រាវជ្រាវបានរកឃើញអំពីទំនាក់ទំនងរវាងជំងឺកូវីដ-១៩ និងថ្នាំសរសៃឈាម៖

Photo by: Medi India Tourism

. ថ្នាំព្យាបាលសរសៃឈាមមិនធ្វើឲ្យអាការៈកូវីដ-១៩ ធ្ងន់ធ្ងរជាងអាការៈដើម ឬបង្ករគ្រោះថ្នាក់ដល់អ្នកជំងឺលើសឈាម បេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាលនោះទេ។

. ថ្នាំព្យាបាលសរសៃឈាមអាចព្យាបាលអាការៈជំងឺរបស់អ្នកបានដោយសុវត្ថិភាព ខណៈដែលអ្នកកំពុងផ្ទុកជំងឺកូវីដ-១៩ ហើយអ្នកគួរបន្តទទួលទានថ្នាំដែលបានណែនាំដោយវេជ្ជបណ្ឌិតអោយបានខ្ជាប់ខ្ជួន។

ប្រភព៖ Medical News Today II https://www.medicalnewstoday.com/