Blog detail

Jul 17, 2021

ទម្លាប់មិនល្អដែលធ្វើឲ្យខួរក្បាលចុះខ្សោយ

ខួរក្បាលជាសរីរាង្គមួយនៃរាងកាយដែលមានសារៈសំខាន់បំផុតក្នុង ដំណើរការ របស់រាងកាយ ការគិត ឬធ្វើសកម្មភាពនានា។ ដូចនេះសុខភាពខួរក្បាលជាកត្តាចំបង ដែលអ្នកគួរយកចិត្តទុកដាក់ និងថែទាំ។ ការរស់នៅប្រចាំថ្ងៃមានឥទ្ធិពលខ្លាំងលើសុខភាព ខួរក្បាលរបស់មនុស្ស ប្រសិនបើអ្នកមានទម្លាប់រស់នៅល្អ វាអាចជួយឲ្យខួរក្បាលរបស់អ្នក មានសុខភាពល្អ ផ្ទុយទៅវិញបើអ្នកមានទម្លាប់មិនល្អវានឹងប៉ះពាល់សុខភាពខួរក្បាល។ ខាងក្រោមនេះជាទម្លាប់មិនល្អមួយចំនួនដែលធ្វើឲ្យខួរក្បាលអ្នកចុះខ្សោយដោយមិនដឹងខ្លួន៖

Photo by: CIIN Magazine

១. គេងមិនគ្រប់ម៉ោង

២. ចំណាយពេលរស់នៅម្នាក់ឯងច្រើនពេក

៣. ញ៉ាំអាហារមិនល្អច្រើនពេក

៤. ស្ដាប់កាសបើកសម្លេងលឺៗពេក

៥. មិនសូវធ្វើសកម្មភាព

៦. ជក់បារី

៧. ញ៉ាំច្រើនពេក

៨. រស់នៅទីកន្លែងងងឹតច្រើនពេក

 

ដូចនេះអ្នកគួរចៀសវាង ឬកាត់បន្ថយទម្លាប់ទាំងនេះដើម្បីថែរក្សាសុខភាពខួរក្បាល ឲ្យបានប្រសើរ។ បន្ថែមពីលើនេះ អ្នកគួរអនុវត្តគន្លឹះមួយចំនួនដែលជួយបង្កើនសមត្ថភាព ខួរក្បាលរបស់អ្នក៖

. ហាត់ប្រាណឲ្យបានទៀងទាត់

. គេងឲ្យបានច្រើនម៉ោង

. ញ៉ាំអាហារដែលល្អដល់សុខភាព មានបន្លែ ផ្លែឈើ​ អង្ករ ត្រី ខ្លាញ់ល្អដល់សុខភាព ឬ ប្រេងអូលីវ --​។

. ប្រើខួរក្បាលឲ្យបានច្រើន

. ចូលរួមក្នុងសង្គម ឬបង្កើតទំនាក់ទំនងឲ្យបានច្រើន (ក៏ប៉ុន្តែត្រូវចាំថាក្នុងសម័យកូវីដ-១៩ អ្នកត្រូវរក្សាគម្លាត ដូច្នេះទំនាក់ទំនងតាមប្រព័ន្ធអនឡាញជាជម្រើសល្អបំផុត)។

ប្រភព៖ WebMD II https://www.webmd.com/ & Mayo Clinic Health System II https://www.mayoclinichealthsystem.org/