Blog detail

Jul 16, 2021

តើស្ត្រីដែលទើបចាក់វ៉ាក់សាំងកូវីដ ១៩ អាចបំបៅដោះកូនបានឬទេ?

 

ស្ត្រីមានផ្ទៃពោះត្រូវបានអនុញ្ញាត និងលើកទឹកចិត្តឲ្យទទួលវ៉ា់ក់សាំងកូវីដ-១៩ ជាធម្មតាដោយហេតុផលថាស្ត្រីដែលមានផ្ទៃពោះមានអត្រាប្រឈមនឹងហានិភ័យនៃផលប៉ះពាល់ពីជំងឺកូវីដ-១៩ ខ្លាំង។ ម្យ៉ាងទៀតវ៉ាក់សាំងត្រូវបានទទួលស្គាល់ និងបញ្ជាក់ថាមាន សុវត្ថិភាពចំពោះម្ដាយ និងកូន ក៏ដូចជាផ្ដល់អង់ទីករការពារជំងឺកូវីដ-១៩ ដល់ប្រព័ន្ធ ភាពស៊ាំរបស់ម្ដាយ និងទារកផងដែរ។ ប៉ុន្តែប្រសិនបើស្ត្រីបានប្រសូតទារករួចថ្មីៗ និងទើបទទួលវ៉ាក់សាំងកូវីដ-១៩ តើពួកគាត់អាចបំបៅដោះទារកបានដែរឬទេ? តើការបំបៅ ដោះទារកបន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ-១៩ មានសុវត្ថិភាពដែរឬទេ?

Photo by: Self

យោងតាម Centers for Disease Control and Prevention (CDC) ការសិក្សាលើ ឥទ្ធិពលនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើស្ត្រីមានផ្ទៃពោះមិនត្រូវបានរាប់បញ្ចូលក្នុង ការសិក្សាពីវ៉ាក់សាំងកូវីដ-១៩ នោះទេ មានន័យថាគេមិនទាន់រកឃើញភ័ស្តុតាង ច្បាស់លាស់ និងមិនអាចធានាពីសុវត្ថិភាពនៃវ៉ាក់សាំងកូវីដ-១៩ លើស្ត្រីបំបៅដោះទារក  លើទារក ឬលើការផលិតទឹកដោះនោះទេ។

          ទោះជាយ៉ាងណា បើយើងក្រឡេកមើលលើដំណើរការរបស់វ៉ាក់សាំងនៅក្នុង រាងកាយយើងអាចសន្និដ្ឋានបានថា៖

. វ៉ាក់សាំងកូវីដ-១៩ គ្មានផលប៉ះពាល់ ឬគ្រោះថ្នាក់ដល់ស្ត្រីកំពុងបំបៅដោះកូននោះទេ ដូចនេះស្ត្រីកំពុងបំបៅដោះទារកអាចទទួលវ៉ាក់សាំងបាន។

. ស្ត្រីដែលបានទទួលវ៉ាក់សាំងប្រភេទ mRNA (Pfizer-BioNTech & Moderna)  មានអង់ទីករការពារនៅក្នុងទឹកដោះ ដែលអាចការពារទារកពីកូវីដ-១៩ បានតាមការ បំបៅដោះទារក។

ប្រភព៖ CDC II https://www.cdc.gov, Healthcare IT News II https://www.healthcareitnews.com/