Blog detail

Jul 15, 2021

តើគួរចាក់វ៉ាក់សាំងនៅពេលណា បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩?

 

ជាទូទៅអ្នកជំងឺកូវីដ-១៩ បានទទួលការព្យាបាល មើលថែ និងផ្ដាច់ខ្លួនរហូតដល់ជា សះស្បើយទើបអាចត្រលប់ទៅការស់នៅធម្មតាវិញ។ ក៏ប៉ុន្តែចំណុចសំខាន់គឺ អ្នកមិនគួរយល់ច្រឡំ ទេថា បន្ទាប់ពីការជាសះស្បើយ ឬបន្ទាប់ឆ្លងវីរុសកូរ៉ូណាម្ដងរួចមក អ្នកមានអង់ទីករការពារ និងមិនអាចឆ្លងជាលើទី២នោះទេ។ ខាងក្រោមនេះជាព័ត៌មានដែលអ្នកត្រូវដឹងអំពីវ៉ាក់សាំងកូវីដ-១៩ ជាពិសេសអ្នកដែលធ្លាប់បានកើតកើតជំងឺកូវីដ-១៩រួច៖

Photo by: American College of Cardiology

. នៅពេលអ្នកធ្លាប់ឆ្លងម្ដងរួច ឬជាសះស្បើយពីជំងឺកូវីដ-១៩ អ្នកមានអង់ទីករការពារនឹងវីរុសនេះ ក៏ប៉ុន្តែអ្នកនៅតែត្រូវការវ៉ាក់សាំងការពារដូចគ្នា។

. អង់ទីករការពារមិនអាចការពារប្រព័ន្ធភាពស៊ាំបានរហូតនោះទេ បន្ថែមពីលើនេះការស្រាវជ្រាវ បានបង្ហាញថា យើងមិនអាចធានារយៈពេលដែលប្រព័ន្ធភាពស៊ាំអាចការពាររាងកាយពីមេរោគ បានទេ ដូចនេះការចាក់វ៉ាក់សាំងគឺជារឿងចាំបាច់។

. អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចចាក់វ៉ាក់សាំងបាន និងគួរតែចាក់ភ្លាមៗបន្ទាប់ពីចេញពី ចត្តាឡីស័ក។

. ប៉ុន្តែសំរាប់អ្នកជំងឺដែលធ្លាប់ទទួលអង់ទីករ monoclonal គួររង់ចាំរយៈពេល ៩០ថ្ងៃ បន្ទាប់ពី ការជាសះស្បើយដើម្បីចាក់វ៉ាក់សាំងការពារ។ អង់ទីករ monoclonal ជាប្រូតេអ៊ីនដែលត្រូវបាន បង្កើតឡើង ដើម្បីបំពេញតួនាទីដូចប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ អង់ទីករនេះនឹងហាមឃាត់ ការឆ្លើយតបរបស់រាងកាយទៅនឹងវ៉ាក់សាំង ដូចនេះទើបអ្នកគួររង់ចាំរយៈពេល ៩០ថ្ងៃ

ប្រភព៖ Health Essential II https://health.clevelandclinic.org/, John Hopkins Medicine II https://www.hopkinsmedicine.org/