Blog detail

Jul 14, 2021

រោគសញ្ញា A បី (Triple A Syndrome)

តើរោគសញ្ញា A បី (Triple A) ជាអ្វី? វារោគសញ្ញាមួយដែលកើតឡើងជាតំណពូជហើយជារោគសញ្ញាកម្រមួយ ដែលអ្នកជំងឺប្រភេទនេះតែងតែជួបប្រទះរោគសញ្ញាទាំង បី ប្រភេទ ឬ ពីរក្នុងចំណោម បី នេះ។ រោគសញ្ញាទាំង បី ប្រភេទរបស់ សញ្ញា A បីគឺ៖

Photo by:Docplexus

. Achalasiaជារោគអាការៈមួយដែលវាយប្រហារសមត្ថភាពបញ្ជូនអាហារតាមរយៈបំពង់រំលាយអាហារ Esophagus។ អ្នកដែលជួបអាការៈបែបនេះនឹងមានផលលំបាកក្នុងការទទួលទានអាហារដែលរឹងៗ និងមានជាតិស្ករក្នុងឈាមទាប។

. ជំងឺ Addison៖ ជាជំងឺដែលបង្ករក្រពេញបង្កើតអ័រម៉ូនតូចនៅលើក្រលៀននិមួយៗដំណើរការមិនប្រក្រតី។ ជំងឺនេះនឹងបង្ករការអស់កម្លាំង បាត់បង់ចំណង់អាហារ ស្រកទម្ងន់ សម្ពាធឈាមទាប និងស្បែកមានលក្ខណៈមិនស្រស់ថ្លា។

. Alacrima៖ ជារោគសញ្ញានៃការថយចុះ ឬខ្វះទឹកភ្នែក។ អ្នកជំងឺប្រភេទនេះមានផលលំបាកក្នុងការផលិតទឹកភ្នែកពេលយំ ដែលមានទឹកភ្នែកតិច ឬគ្មានទាល់តែសោះ។

មូលហេតុ៖

. ការវិវត្តសែន AAA៖ សែននេះមានទំនាក់ទំនងនឹងការបង្កើតប្រូតេអ៊ីនម្យ៉ាងឈ្មោះថា ALADIN។ ប្រូតេអ៊ីនALADIN មានវត្តមានក្នុងស្រោមណ្វៃយ៉ូ ក្នុងកោសិកា ហើយ ALADIN មាននាទីក្នុងការជួយបម្លាស់ទីម៉ូលេគុលចេញចូលណ្វៃយ៉ូ។ ការវិវត្តសែន AAA ហាមឃាត់ដំណើរប្រូតេអ៊ីន ALDAIN ក្នុងការចូលទៅស្រោមកោសិកាបាន។ អវត្តមាន ALADIN នឹងបង្ករជាកំហូចកោសិកា និងធ្វើឲ្យកោសិកាមិនស្ថេរ ឬងាប់។

. កំហូចនៃប្រព័ន្ធប្រសាទស្វ័យប្រវត្តិ៖ ប្រព័ន្ធប្រសាទនេះគ្រប់គ្រងដំណើរការជាច្រើនក្នុងរាងកាយដូចជា​ ការរំលាយអាហារ សម្ពាធឈាម និងកំដៅរាងកាយ។​ 

បញ្ហាប្រឈម៖

. ប្រព័ន្ធប្រសាទមិនប្រក្រតី៖ វាជាហេតុនៃការលូតលាស់យឺត ពិការបញ្ញា បញ្ហានិយាយ ក្បាលតូច ខ្សោយសាច់ដុំ បញ្ហាបម្លាស់ទី ឬបញ្ហាសរសៃភ្នែក។

. បញ្ហាស្បែក៖ ស្បែកស្រទាប់ខាងក្រៅរបស់បាតដៃ និងបាតជើង ក្រាស់ --

ប្រភព៖ Medline II https://medlineplus.gov/