Blog detail

Jul 13, 2021

រោគសញ្ញាសំខាន់ៗរបស់កូវីដ ១៩

 

 

កូវីដ ១៩ មានប្រភពនៅទីក្រុង វូហាន ប្រទេសចិន និងបានឆក់យកជីវិតជាងបួនលាននាក់ និងករណីឆ្លង ១៨៧ លានករណីទូទាំងពិភពលោក។ ទោះជាមានវិធានការណ៍ទប់ស្កាត់ ការពារ និងព្យាបាលយ៉ាងណា របៀបរបបរស់នៅរបស់មនុស្សត្រូវបានផ្លាស់ប្ដូរ។ មនុស្សគ្រប់រូបត្រូវសម្របខ្លួននឹងការរស់នៅថ្មី និងមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ។ ដើម្បីទប់ស្កាត់ និងការពារការឆ្លងពីម្នាក់ទៅម្នាក់ លោកអ្នកគួរដឹងពីរោគសញ្ញាទាំងនេះរបស់កូវីដ ១៩ ដែលអាចជួយឲ្យអ្នកមានការ ការពារ និងត្រៀមខ្លួនបានល្អ។

រោគសញ្ញាសំខាន់ៗរបស់កូវីដ ១៩៖

Photo by:Medical News Today

. កម្ដៅរាងកាយខ្ពស់

. អាការៈក្អកថ្មី និងបន្ត៖ បើអ្នកក្អកជាប់ លើសពី ១ម៉ោង ឬក្អកជាបន្តបន្ទាប់ឥតឈប់ក្នុងមួយថ្ងៃ ៣ដង នោះជាសញ្ញាកូវីដ ១៩។

. បាត់បង់ ឬប្រែប្រួលរសជាតិ និងក្លិន៖ នៅពេលអ្នកដឹងខ្លួនថាអ្នកបាត់បង់រសជាតិ និងក្លិន ឬសមត្ថភាពហិតក្លិន និងភ្លក់រសជាតិប្រែប្រួល អ្នកអាចនឹងកើតមានជំងឺកូវីដ ១៩។

អ្នកជំងឺកូវីដ ១៩ នឹងកើតមានរោគសញ្ញាយ៉ាងហោចណាស់មួយក្នុងចំណោមរោគសញ្ញាទាំងបីនេះ ហើយប្រសិនបើអ្នកមានរោគសញ្ញាបែបនេះ ឬសង្ស័យថាកើតមានជំងឺកូវីដ ១៩ អ្នកគួរ៖

. ធ្វើតេស្តរកជំងឺកូវីដ ១៩

. អ្នក និងមនុស្សដែលបានប៉ះពាល់ ឬរស់នៅជាមួយអ្នក គួរផ្ដាច់ខ្លួនពីអ្នកដទៃរហូតដល់ចេញលទ្ធផលធ្វើតេស្តរកមេរោគនេះ។

ប្រភព៖ NHS II https://www.nhs.uk/