Blog detail

Jul 12, 2021

តើផ្លែឈើណាខ្លះដែលមានជាតិស្ករច្រើនបំផុត?

ផ្លែឈើមានសារជាតិបំប៉នជាច្រើនប្រភេទដែលមានសារៈសំខាន់ខ្លាំងដល់សុខភាព និងការលូតលាស់របស់មនុស្ស ប៉ុន្តែនៅក្នុងផ្លែឈើមួយចំនួនមានផ្ទុកកម្រិតជាតិស្ករខ្ពស់ខុសពីប្រភេទផ្លែឈើដទៃ។ ការទទួលទានជាតិស្ករច្រើននាំឲ្យមានផលប៉ះពាល់ដល់សុខភាពមួយចំនួនដូចជា ការឡើងទម្ងន់ ជំងឺបេះដូង ការឡើងមុន ជំងឺទឹកនោមផ្អែម ជំងឺមហារីក --។ ដូចនេះអ្នកជំងឺដែលចង់ជៀសវាងជាតិស្ករតែចូលចិត្តញ៉ាំជាតិស្ករច្រើនគួរដឹងពីផ្លែមួយចំនួនដែលមានជាតិស្ករខ្ពស់ ងាយស្រួលឲ្យលោកអ្នកមានការប្រុងប្រយ័ត្ន ឬជៀសវាង៖

Photo by: Rxlist

. ផ្លែស្វាយ៖ ផ្ទុកជាតិស្ករ ៤៥ក្រាមក្នុងមួយផ្លែ

. ផ្លែទំពាំងបាយជូរ៖ ផ្ទុកជាតិស្ករ ២៣ក្រាមក្នុងមួយកូនចាន

 

. ផ្លែឈឺរី៖ ផ្ទុកជាតិស្ករ ១៨ក្រាមក្នុងមួយកូនចាន

. ផ្លែភៀរ (Pear)៖ ផ្ទុកជាតិស្ករ ១៧ក្រាមក្នុងមួយផ្លែ

. ផ្លែឪឡឹក៖ ផ្ទុកជាតិស្ករ ១៧ក្រាមក្នុងមួយផ្លែ

. ផ្លែល្វា៖ ផ្ទុកជាតិស្ករ ១៦ក្រាមក្នុង ២ផ្លែ

. ផ្លែចេក៖ ផ្ទុកជាតិស្ករ ១៤ក្រាមក្នុងមួយផ្លែ

Photo by: WebMD

 

. ផ្លែល្ហុង៖ មានផ្ទុកជាតិស្ករ ១២ក្រាមក្នុងមួយផ្លែតូច

. ផ្លែត្របែក៖ ផ្ទុកជាតិស្ករ ៥ក្រាមក្នុងមួយផ្លែ

១០.​ ផ្លែត្រសក់ស្រូវ៖ ផ្ទុកជាតិស្ករ ៥ក្រាមក្នុងមួយចំណិត

១១. ផ្លែស្ត្របឺរី៖ ផ្ទុកជាតិស្ករ ៧ក្រាមក្នុងមួយកូនចាន

 

ប្រភព៖ Nourish by WebMD II https://www.webmd.com/diet/default.htm, Healthline II https://www.healthline.com/