Blog detail

Jul 09, 2021

តើប្រភេទវ៉ាក់ស៊ាំងកូវីដ ១៩ ល្បីៗផ្សំឡើងដោយសារធាតុអ្វីខ្លះ?

មកដល់បច្ចុប្បន្នមានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាច្រើនប្រភេទដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនធំៗ ល្បីៗនៅលើសកលលោក។ វ៉ាក់សាំងទាំងនេះត្រូវបានសិក្សា ស្រាវជ្រាវ ពិសោធន៍ និងទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ឬប្រទេសជាច្រើនទូទាំងពិភពលោក។ ដើម្បីទទួលបានជាលទ្ធផលដ៏មានប្រសិទ្ធភាព និងសុវត្ថិភាព ដល់សុខភាព និងប្រឆាំងនឹងវីរុសកូរ៉ូណា តើអ្នកឆ្ងល់ទេថាក្នុងធាតុផ្សំរបស់វ៉ាក់សាំងល្បីៗទាំងនេះមានសារជាតិអ្វីខ្លះ?

ទាំងនេះជាសារធាតុផ្សំរបស់វ៉ាក់សាំងទាំងនោះ៖​

. Pfizer-BioNTech៖ ផ្សំដោយម៉ូលេគុល nucleoside-modified messenger RNA (modRNA) ជាតិខ្លាញ់-Lipids កូលេស្តេរ៉ុល អំបិល (សូដ្យូមក្លរីត ប៉ូតាស្យូមផូស្វ័រ ប៉ូតាស្យូមក្លរួ សូដ្យូមផូស្វ័រ dihydrate) និងជាតិស្ករ-sucrose--

Photo by:Fierce pharma

 

. Moderna៖ ផ្សំដោយម៉ូលេគុល nucleoside-modified messenger RNA (modRNA) ជាតិខ្លាញ់-Lipids កូលេស្តេរ៉ុល សូលុយស្យុង-tromethamine អាស៊ីតអាសេទិច សូដ្យូមអាសេទិក trihydrate និងជាតិស្ករ-sucrose --

Photo by: skynews

. Johnson & Johnson’s Janssen៖ ផ្សំដោយ​ Recombinant (ម៉ូលេគុលផ្សំសរីរាង្គ កោសិកា និងផ្នែកផ្សំផ្សេងៗរបស់សែន) replication-incompetent adenovirus type 26 អាស៊ីតក្រូច-Monohydrate អេតាណុល សូដ្យូមក្លរួ --

. AstraZenecaRecombinant (ម៉ូលេគុលផ្សំ) replication-deficient chimpanzee adenovirus vector ម៉ាញេស្យូមក្លរួ-hexahydrate អេតាណុល ជាតិស្ករ-sucrose សូដ្យូមក្លរួ --

. Sinovacβ-propiolactone អសកម្ម ភាគល្អិតៗនៃវីរុសងាប់ និងអាលុយមីញ៉ូមអ៊ីដ្រូសែន --

. Sinopharm៖ ភាគល្អិតនៃវីរុសងាប់ β-propiolactone និងទឹកអំបិលផូស្វ័រដែលគ្មានមេរោគ --

 

ប្រភព៖ CDC II https://www.cdc.gov/, Ct.gov II https://portal.ct.gov/, Wiley Online Library II https://onlinelibrary.wiley.com/, MIT Technology Review II https://www.technologyreview.com/, GOV.UK II https://www.gov.uk/, Precision Vaccinations II https://www.precisionvaccinations.com/