Blog detail

Jul 08, 2021

តើបច្ចេកវិទ្យាមានអត្ថប្រយោជន៍អ្វីខ្លះដល់់ការមើលថែមនុស្សចាស់?

នៅពេលមនុស្សមានវ័យកាន់តែចាស់ ការថែទាំសុខភាពរបស់គាត់កាន់តែសំខាន់។ ប្រទេសជប៉ុនមានចំនួនប្រជាជនដែលមានវ័យចំណាស់ខ្ពស់ប្រមាណ ២៨% នៃចំនួន ប្រជាជនសរុបដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ (ឆ្នាំ២០១៩) ដែលបង្ហាញថាប្រជាជន ជប៉ុនមានអាយុវែង។ កត្តាដែលនាំឲ្យប្រជាជនជប៉ុនមានអាយុវែងមានច្រើនរាប់បញ្ចូលទាំង​ការបំពាក់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល និងក្នុងជីវិតប្រចាំថ្ងៃផងដែរ។ បច្ចេកវិទ្យា ជាជំនួយដ៏ពិសេសមួយក្នុងសេវាថែទាំសុខភាព និងការរស់នៅប្រចាំថ្ងៃបច្ចុប្បន្នរ​បស់ មនុស្សចាស់ និងមនុស្សទូទៅ។ មនុស្សចាស់ខ្វះសមត្ថភាពក្នុងការធ្វើបម្លាស់ទី ខ្សោយការចងចាំ ខ្សោយភ្នែក ខ្សោយត្រចៀក និងជួបនូវភាពឯកាជាដើម។ បច្ចេកវិទ្យា ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ដំណោះស្រាយផ្នែកសុខាភិបាល និងបញ្ហាខាងលើតាម រយៈចំណុចទាំងនេះ៖

Photo by:The Guardian

. ប្រព័ន្ធសុខាភិបាលបែបឌីជីថល៖ វេជ្ជបណ្ឌិត និងអ្នកជំងឺអាចធ្វើទំនាក់ទំនង ពិគ្រោះ ណាត់ជួប ឬផ្ដល់សេវាសុខភាពបានយ៉ាងរហ័ស ងាយស្រួល និងមានសុវត្ថិភាពតាមប្រព័ន្ធ អនឡាញ។

. ប្រព័ន្ធប្រាប់ពីទិសដៅ GPS៖​ មនុស្សចាស់ជាធម្មតាតែងភ្លេចភ្លាំង ឬមានជំងឺវង្វេងវង្វាន់ ដែលញ៉ាំងឲ្យប្រព័ន្ធ GPS និងបច្ចេកវិទ្យាទាំងមូលអាចជួយដល់មនុស្សចាស់បានយ៉ាង មានប្រសិទ្ធភាពខ្ពស់ និងគេចផុតពីគ្រោះថ្នាក់។

. កាមេរ៉ា៖ កាមេរ៉ាសុវត្ថិភាពដែលបំពាក់តាមផ្ទះ អនុញ្ញាតឲ្យអ្នកធ្វើការតាមដានពី សកម្មភាព សុខភាព និងសុវត្ថិភាពរបស់មនុស្សចាស់នៅឯផ្ទះ មន្ទីរពេទ្យ ឬកន្លែងណាមួយ បានពីចម្ងាយ។

Photo by:Caring People

. កម្មវិធីលើទូរស័ព្ទដៃ៖ នៅលើទូរស័ព្ទដៃមានកម្មវិធីជាច្រើនជាជំនួយដល់មនុស្ស ដែលមានវ័យចំណាស់ទាក់ទងនឹង​ការតាមដានអាការៈសុខភាព ការធ្វើទំនាក់ទំនងអំពី ទីតាំងរវាងមនុស្សចាស់ និងអ្នកដទៃ ការអាន ឬការប្រើប្រាស់កម្មវិធីកម្សាន្តនានាដើម្បី បំបាត់អផ្សុក។

. ប្រព័ន្ធ Robot៖ បច្ចេកវិទ្យា Robot អាចជួយដល់មនុស្សចាស់ តាមរយៈការដាស់តឿន អំពីការទទួលទានថ្នាំ ការហាត់ប្រាណ ការផ្ដល់សមត្ថភាពស្វែងរកព័ត៌មានលើអ៊ីនធើណែត ស្ដាប់ចម្រៀង ទាក់ទងនឹងក្រុមគ្រួសារ --

. សេវាឆ្លើយតបបន្ទាន់ (Emergency Response Services – ERS)៖ ជាសេវាមួយសំរាប់ ផ្ដល់ព័ត៌មានអំពីសុវតិ្ថភាពរបស់មនុស្សចាស់ រាល់ពេលពួកគាត់ដួល ឬធ្លាក់ពីទីខ្ពស់ ដែលត្រូវការជំនួយពីអ្នកមើលថែ ឬផ្ដល់ដំណោះស្រាយដោយស្វ័យប្រវត្តិ។ បច្ចេកវិទ្យានេះ មានច្រើនប្រភេទរួមមាន ការបំពាក់ប្រព័ន្ធ GPS ការបំពាក់ពោងនឹងខ្សែក្រវាត់ចង្កេះ ប្រព័ន្ធសម្គាល់ផ្សែង ឬភ្លើង និងប្រព័ន្ធផ្ដល់ព័ត៌មានពីការទទួលទានថ្នាំជាដើម --

. ប្រព័ន្ធជំនួយការលេបថ្នាំ៖ មនុស្សចាស់តែងភ្លេចទទួលទានថ្នាំ ទទួលទានខុស ឬមិនត្រឹមត្រូវ ដែលមានហានិភ័យខ្ពស់ដល់អាយុជីវិត។​ បច្ចុប្បន្នមានឧបករណ៍ និងកម្មវិធី ចម្រុះដែលមានតួនាទីជួយរំលឹកអ្នកជំងឺឲ្យលេបថ្នាំឲ្យបានទៀងពេល ឬបានត្រឹមត្រូវ។

ប្រភព៖ Aging.com II Statista II https://www.statista.com/

Aging in Place II https://aginginplace.org/