Blog detail

Jul 05, 2021

ប្រសិនបើអ្នកឆ្លងកូវីដ ១៩ និងកំពុងព្យាបាលអ្នកគួរតមអាហារអ្វីខ្លះ?

វីរុសកូវីដ ១៩ ជាវីរុសកាចសាហាវដែលវាយប្រហារខ្លាំងទៅលើប្រព័ន្ធភាពស៊ាំធ្វើឲ្យសុខភាពរបស់អ្នកចុះខ្សោយ រហូតមកដល់ពេលណានេះ វីរុសនេះក៏បានឆក់យកជីវិតមនុស្សជិត ៤លាននាក់ទូទាំងពិភពលោក។ ដូចនេះរបបអាហាររបស់អ្នកត្រូវតែមានគុណភាពល្អសំរាប់រាងកាយរបស់អ្នក ជាពិសេសសំរាប់អ្នកដែលផ្ទុកវីរុសនេះ។ ទាំងនេះជាអាហារមួយចំនួនដែលអ្នកជំងឺកូវីដ ១៩ និងកំពុងព្យាបាលគួរចៀសវាង៖

Photo by: Pixabay

. អាហារកំប៉ុង៖ អាហារទាំងនេះមានសូដ្យូមខ្ពស់ដែលបង្ករការរលាក និងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងពិបាកក្នុងការជាសះស្បើយពីអាការៈជំងឺនានា។

Photo by: Forsyth Woman Magazine

. អាហារហឹរ៖ អាហារហឹរៗអាចផ្ដល់ផលរំខានដល់បំពង់ក និងធ្វើឲ្យអ្នកងាយក្អក ដែលរុញច្រានឲ្យអាការៈរបស់អ្នកកាន់តែធ្ងន់ធ្ងរ។

. អាហារបំពង៖ ប្រភេទអាហារនេះជាអាហារដែលមានជាតិខ្លាញ់ច្រើន និងពិបាកកិន​ ធ្វើឲ្យសំណល់កកកុញក្នុងពោះវៀនច្រើន។ បញ្ហាទាំងនេះធ្វើឲ្យប៉ះពាល់ដល់ពោះវៀន និងមុខងារភាពស៊ាំ ដែលធ្វើឲ្យអាការៈអ្នកជំងឺកាន់តែមិនល្អ។

. ភេសជ្ជៈផ្អែមៗ៖ ចៀសវាងបានជារឿងល្អ ព្រោះវាមានគ្រោះថ្នាក់ខ្លាំងដល់អ្នកជំងឺកូវីដ ១៩ ដោយហេតុថាភេសជ្ជៈផ្អែមៗជាមូលហេតុនៃការរលាក និងធ្វើឱ្យការជាសះស្បើយយឺត។

ប្រភព៖ Times of India II https://timesofindia.indiatimes.com/etimes, Worldometer II https://www.worldometers.info/