Blog detail

Jul 01, 2021

តើកូវីដ ១៩ អាចបង្ករជំងឺរើមដែរឬទេ?

ពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថាជំងឺកូវីដ ១៩ និងវ៉ាក់សាំងការពារកូវីដ ១៩ អាចបង្ករជំងឺរើម។ តើមតិនេះពិតជាត្រឹមត្រូវដែរឬទេ?​ ជំងឺរើមកើតឡើងដោយសារមេរោគ herpes zoster​ ដែលជាមេរោគតែមួយដែលបង្ករជំងឺអុតស្វាយ។ ជំងឺរើមជាជំងឺដែលរោលលើដងខ្លួន មានការឈឺចាប់ និងកើតឡើងច្រើនលើកុមារ និងមនុស្សដែលមានអាយុចាប់ពី ៦០ឡើងទៅ។ ការសិក្សារបស់អ្នកវិទ្យាសាស្ត្រទៅលើទំនាក់ទំនងរវាងកូវីដ ១៩ ឬការចាក់វ៉ាក់សាំងកូវីដ ១៩ និងជំងឺរើមបានបង្ហាញដូចតទៅ៖

Photo by:Minmed Group

. គ្មានភ័ស្តតាងដែលបង្ហាញពីទំនាក់ទំនងនោះទេ។

. នៅពេលប្រព័ន្ធភាពស៊ាំរវល់នឹងប្រឆាំងវីរុសដទៃ (វីរុសកូវីដ ១៩) វាជាឱកាសល្អសំរាប់មេរោគ herpes zoster ធ្វើការវិវត្តក្នុងរាងកាយមនុស្ស។

Photo by: WebMD

. រើមអាចកើតឡើងដោយសារប្រព័ន្ធភាពស៊ាំជាប់កាតព្វកិច្ចប្រឆាំងនឹងសម្ពាធពីថ្នាំមួយចំនួនដូចជា ថ្នាំកម្ចាត់កោសិកាមហារីក chemotherapy ថ្នាំបន្ធូរការរលាក corticosteroids និងជំងឺផ្សេងទៀតដូចជា ជំងឺ​ Crohn ជំងឺ HIV ឬជំងឺ lupus (អូតូអ៊ីម្យូន)។

. ការសិក្សាតូចមួយក្នុងឆ្នាំ ២០២១ លើអ្នកចាក់វ៉ាក់ស៊ាំងកូវីដ ១៩ ចំនួន ៤៩១នាក់នៅអ៊ីស្រាអែល រកឃើញថាចំនួនអ្នកកើតរើមបន្ទាប់ពីទទួលបានដូសទី ១ មាន ៦នាក់ (ជាអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយស្រាប់)។

. ក្នុងប្រទេសប្រេស៊ីលក៏បានបង្ហាញថាកំណើន ១០.៧ករណី ក្នុងមួយលាននាក់បានកើតរើមក្នុងសម័យរាតត្បាតកូវីដ ១៩។

ដូចនេះភ័ស្តតាងទាំងឡាយមិនអាចបង្ហាញថាកូវីដ ១៩ ឬវ៉ាក់សាំងកូវីដ ១៩ បង្ករជំងឺរើមផ្ទាល់នោះទេ ប៉ុន្តែការពិតគឺវាអាចអនុញ្ញាតឲ្យមេរោគបង្ករជំងឺរើមវិវត្តខ្លួនបាន។

ប្រភព៖ Healthline II https://www.healthline.com