Blog detail

Jun 29, 2021

ចំណុចសំខាន់ដែលអ្នកត្រូវស្គាល់ពីវីរុសបម្លែងថ្មីឈ្មោះ Delta ដែលមានប្រភពនៅប្រទេសឥណ្ឌា

កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីសុខាភិបាលបានរកឃើញវីរុសកូវីដ ១៩ បម្លែងខ្លួនថ្មី នៅលើពលករខ្មែរដែលបានទើបត្រលប់មកពីប្រទេសថៃ ហើយវាមានឈ្មោះថា Delta

វីរុស Delta ត្រូវបានរកឃើញក្នុងប្រទេសចំនួន ៨០ និងមានវត្តមានដំបូងនៅប្រទេសឥណ្ឌា។​

វីរុសបម្លែង Delta មានរោគសញ្ញាដូចជា៖

Photo by:pixabay

. ឈឺក្បាល

. ឈឺបំពង់ក

. ក្ដៅខ្លួន

. ក្អក

. បាត់បង់ក្លិន

យ៉ាងណាម៉ិញ វីរុសនេះមានលក្ខណៈខុសប្លែកពីវីរុសកូវីដ ១៩​ ផ្សេងទៀតដូចជា៖

. ងាយឆ្លងជាងប្រភេទផ្សេង​ (បច្ចុប្បន្នស្មើនឹង ៩០%នៃករណីឆ្លងថ្មីនៅអង់គ្លេស និង២០%នៅអាមេរិក)

. វាយប្រហារយ៉ាងធ្ងន់ធ្ងរលើអ្នកមានសុខភាពខ្សោយ និងអ្នកមិនទាន់ចាក់វ៉ាក់សាំងការពារ

. ចំនួនអ្នកកើតជំងឺធ្ងន់ធ្ងរដោយសារវីរុសប្រភេទនេះ​ ខ្ពស់ជាងប្រភេទផ្សេងៗទៀត។

ពីរ​ដូសរបស់ AstraZeneca និង Pfizer មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារវីរុសនានា ក៏ប៉ុន្តែអ្នកជំនាញ និងរដ្ឋាភិបាលតែងតែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានម៉ត់ចត់ទៅលើការប្រតិបត្តិ ៣កុំ ៣​ការពារ និងចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងធ្ងន់ធ្ងរទាំងអស់គ្នា៕

ប្រភព៖ Khmer Times II https://www.khmertimeskh.com, VOA Learning English II https://learningenglish.voanews.com