Blog detail

Jun 23, 2021

តើស្ត្រេសអាចបង្ករជំងឺមហារីកដែរឬទេ?

 

ស្ត្រេសជាបញ្ហាមួយដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយ។ ជំងឺស្ត្រេសរ៉ាំរ៉ៃ អាចបង្ករជាជំងឺបេះដូង​ បញ្ហាប្រព័ន្ធរំលាយអាហារ ការបាក់ទឹកចិត្ត បញ្ហាទម្ងន់ --។ ប៉ុន្តែអ្នកឆ្ងល់ទេថា អាចបង្ករជំងឺមហារីកបានដែរឬទេ?

Photo by;Pixabay

ចម្លើយគឺ អត់ទេ! គ្មានការសិក្សាណាដែលអាចបង្ហាញស្ត្រេសជាមូលហេតុនៃការកើតមហារីក ប្រភេទណាមួយនោះទេ។

ក៏ប៉ុន្តែស្ត្រេសអាចប៉ះពាល់ធ្ងន់ធ្ងរលើរាងកាយ ប្រសិនបើអ្នកវិភាគពីទំនាក់ទំនងរវាងសុខភាពផ្លូវ ចិត្ត និងសុខភាពផ្លូវកាយអ្នកអាចទាញបាននូវទ្រឹស្ដី ៤៖

. ស្ត្រេសធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ៖ ដើម្បីប្រឆាំងនឹងមេរោគ ឬជំងឺនានារួមបញ្ចូលទាំងជំងឺ មហារីក អ្នកត្រូវមានប្រព័ន្ធភាពស៊ាំរឹងមាំ។ ដូចនេះប្រព័ន្ធភាពស៊ាំដែលចុះខ្សោយអាចធ្វើឲ្យការ ជំងឺមហារីកលូតលាស់បានយ៉ាងងាយ។

. ស្ត្រេសអាចផ្លាស់ប្ដូរអ័រម៉ូនមួយចំនួនក្នុងរាងកាយ៖ បម្រែបម្រួលទាំងនេះអាចបង្កើនអត្រាវិវត្តន៍ ជំងឺមហារីក។

៣. ការស្ត្រេសរយៈពេលយូរអាចបង្ករការរលាក៖ ការរលាកក៏អាចឈានដល់ការករកើតជាមហារីក ផងដែរ។

. ស្ត្រេសអាចកែប្រែទម្លាប់ ឬអាកប្បកិរិយា៖ មនុស្សមួយចំនួនចាប់ផ្ដើមជក់បារី ក្រេបសុរា ឬបរិភោគហួសបរិមាណដែលនាំឲ្យជំងឺមហារីកលូតលាស់ដូចគ្នា។

 

ដូចនេះអ្នកមិនគួរមើលរំលងបញ្ហានេះទេ ហើយអ្នកអាចកាត់បន្ថយស្ត្រេសតាមវិធីខាងក្រោម៖

. កំណត់អាទិភាព និងព្រំដែនសំរាប់ការងារ៖ បំពេញកិច្ចការដោយយោងតាមអាទិភាព និង បដិសេធកិច្ចការណាដែលដាក់សម្ពាធលើអ្នកខ្លាំង។ បែបនេះអ្នកអាចសម្រេចការងារបានយ៉ាងល្អ និងគ្មានការវាយលុកពីស្ត្រេសនោះទេ

. ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់

. ហាត់កីឡាជាប្រចាំ

. ហាត់យោគៈ ហាត់ដកដង្ហើមវែងៗ និងធ្វើសមាធិ

. យកការគេងជាចម្បង (គេងឲ្យបាន ៧ ទៅ ៨ម៉ោងក្នុង ១យប់)

 

ប្រភព៖ Healthline II https://www.healthline.com, Canadian Cancer Society II https://www.cancer.ca