Blog detail

Jun 19, 2021

គ្រោះថ្នាក់ដែលអ្នកមិនធ្លាប់ដឹងអំពីអវកាសយានិកនៅឋានព្រះច័ន្ធ និងភពអង្គារ

បច្ចេកវិទ្យា និងថាមពលសព្វថ្ងៃដែលអ្នកកំពុងប្រើប្រាស់ដើម្បីបំពេញភារកិច្ច និងតំរូវការរបស់អ្នកមាន ប្រភពមួយផ្នែកធំពីការរុករក និងស្រាវជ្រាវរបស់អ្នកវិទ្យសាស្ត្រនៅក្នុងឋានអវកាស។ ការរុករកក្នុងឋានអវកាសជាអ្នកត្រួសត្រាយផ្លូវសំរាប់វិទ្យាសាស្ត្រ ការឆ្នៃប្រឌិតឧបករណ៍ និង បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត ជាដំណោះស្រាយទៅលើបញ្ហា និងការបង្កើនភាពងាយស្រួល ក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ តើអ្នកធ្លាប់ឆ្ងល់ទេថាអវកាសយានិកដែលត្រូវរស់នៅក្នុងឋានអវកាសជាច្រើនខែច្រើនឆ្នាំ នឹងជួបបញ្ហា សុខភាពអ្វីខ្លះ? រយៈពេលជាង ៥០ឆ្នាំមកហើយ NASA បានសិក្សាស្វែងយល់ថាតើមានរឿង អ្វីអាច​កើតមានឡើងលើរាងកាយរបស់អវកាសយានិកដែលត្រូវបានបញ្ជូនទៅឋានអវកាស ជាពិសេសឋាន ព្រះចន្ទ និងភពអង្គារ។ NASA បានប៉ាន់ស្មានដឹងពីឥទ្ធិពលនៃការរស់នៅក្នុងទីលំហរ​អវកាសនេះ រួចហើយ ទើបអវកាសយានិកនិមួយៗបានទទួលនូវវគ្គបំប៉ន និងហ្វឹកហាត់ យុទ្ធសាស្ត្រជំនាញ មួយចំនួន ក៏ដូចជាបានបង្កើត និងបំពាក់នូវឧបករណ៍ដែលមានបច្ចេកវិទ្យាខ្ពស់ សំរាប់រក្សាសុវត្ថិភាព និងសុខភាពផងដែរ។

Photo by: Pixabay

 

តើមានរឿងអ្វីកើតឡើងលើរាងកាយមនុស្សនៅក្នុងឋានអវកាស និងមានកត្តាប្រឈមអ្វីខ្លះ?

NASA កំពុងសិក្សាពីហានិភ័យនៃការធ្វើបេសកកម្មទៅភពអង្គារ និងភពព្រះច័ន្ទដោយបែងចែកផល​ប៉ះពាល់ជា ៥ ប្រាំផ្នែក ជាមួយពាក្យកាត់ថា RIDGE

. R មានន័យថា កាំរស្មីអវកាស (Space Radiation)៖ នៅលើភពផែនដី ជីវិតគ្រប់យ៉ាងត្រូវបាន ការពារពីកាំរស្មីអវកាស ដោយដែនម៉ាញេទិច និងបរិយាកាសរបស់ភពផែនដី ប៉ុន្តែយើងនៅតែទទួល​រងនឹងកាំរស្មីនេះបន្តិចបន្តួចផងដែរ។ នៅលើឋានអវកាស អវកាសយានិកទទួលរងកាំរស្មីច្រើន ប្រភេទក្នុងកម្រិតខ្ពស់ខុសពីភពផែនដី។ ប្រភពរបស់កាំរស្មីនេះមានបីគឺ ភាគល្អិតនៃកាំរស្មី ដែលជាប់នៅនឹងដែនម៉ាញេទិចរបស់ផែនដី ភាគល្អិតនៃកាំរស្មីដែលបានមកពីកាំរស្មីព្រះអាទិត្យ និងកាំរស្មីកាឡាក់ស៊ី។​ នៅលើឋានអវកាសគ្មានខែលការពារកាំរស្មីដូចលើភពផែនដីនោះទេ ដែលវាអាចបង្កជាផលប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែង ខ្លាំងជាងជំងឺលើភពផែនដីដូចជា ជំងឺបេះដូង និងភ្នែកឡើងបាយ។

. I មានន័យថា ការនៅផ្ដាច់ខ្លួន និងការឃុំឃាំងខ្លួន (Isolation and Confinement)ដំណើរទៅភពអង្គារមានរយៈពេលយូរជាងដំណើរផ្សេងៗមួយចំនួននៅក្នុងឋានអវកាស ហើយចំនួន អវកាសយានិកក៏មានតិចតួចដែរ។ ដូចនេះអត្រានៃការនៅដាច់ស្រយាលពីអ្នកដទៃរបស់អវកាស យានិកដែលត្រូវទៅភពអង្គារអាចប្រឈមនឹងបញ្ហាសុខភាពមួយចំនួន។ បញ្ហាទាំងនេះមានដូចជា បញ្ហាអាកប្បកិរិយា​ បញ្ហាក្នុងការបង្កើនចំណេះដឹង និងកើតជំងឺវិកលចរិកផងដែរដោយសារតែការរស់ នៅក្នុងទីតាំងតូចចង្អៀត ប៉ះពាល់គុណភាពនៃការគេង អស់កម្លាំង និងមានទំនាក់ទំនងមិនគ្រប់គ្រាន់ ជាមួយមនុស្សខាងក្រៅ។

Photo by:Live Science

 

. D មានន័យថា ការនៅឆ្ងាយពីភពផែនដី (Distance from Earth)ភពព្រះចន្ទមានចម្ងាយ ១៤០ លានម៉ាយល៍ពីភពផែនដីដែលធ្វើឲ្យទំនាក់ទំនងពីផែនដី ឬពីស្ថានីយអវកាសទៅ ក្រុមអវកាសយានិកក្នុងបេសកកម្មនេះមានល្បឿនយឺត ឬមានបញ្ហាមិនអាចទាក់ទងបាន។​ ពួកគេត្រូវ ធ្វើដំណើរឆ្ងាយ និងយូរដាច់តែឯង ជាមួយនឹងម្ហូបអាហារ ថ្នាំ និងឧបករណ៍ប្រើប្រាស់នានា ខ្ចប់ទុកសំរាប់ការប្រើរយៈពេលយូរ ខណៈពេលដែលពួកគាត់ជួបបញ្ហា អវកាសយានិកទាំងនេះ ត្រូវរកដំណោះស្រាយដោយខ្លួនឯងដោយគ្មាន ឬមានការគ្រប់គ្រងតិចតួចបំផុតពី NASA

Photo by:Science News

. G មានន័យថា វាលទំនាញ (Gravity Fields)៖ ក្នុងដំណើរទៅភពព្រះចន្ទមានវាលទំនាញបី។ ដំបូងអវកាសយានិក ធ្វើដំណើរក្នុងរយៈពេល៦ ខែឆ្លងកាត់ភពផ្សេងៗនឹងគ្មានទម្ងន់សោះ បន្ទាប់មកនៅលើភព ព្រះចន្ទពួកគាត់មានទម្ងន់ប្រហែល ១ ភាគ ៣ នៃទំនាញផែនដី និងចុងក្រោយនៅពេលធ្វើដំណើរ មកផែនដីវិញ អវកាសយានិកត្រូវស៊ាំខ្លួននឹងទំនាញរបស់ផែនដី ម្ដងទៀត។ ការបូកបញ្ចូលនៃបទ ពិសោធន៍ទាំងអស់នេះអាចនាំមកនូវ បញ្ហាភ្នែក ឬប៉ះពាល់ដល់ចក្ខុវិស័យ ការពុលអាកាស វិលមុខ សន្លប់ បាត់បង់ឆ្អឹង បាត់បង់សាច់ដុំ និងគ្រួសតម្រង់នោម។

. E មានន័យថា បរិស្ថានបិទជិតពិបាករស់នៅ (Hostile / Closed Environment)៖ ការរស់នៅក្នុងទី​កន្លែងតូចចង្អៀតធ្វើឲ្យមេរោគងាយឆ្លងពីរាងកាយមួយទៅរាងកាយមួយ ខណៈពេល ដែលកម្រិត អ័រម៉ូនស្ត្រេសកើនឡើងធ្វើឲ្យប្រព័ន្ធភាពស៊ាំប្រែប្រួល។ ក្រុមអ្នកវិទ្យាសាស្ត្រនៃគម្រោង មួយរបស់ NASA បានរកឃើញថាវាអាចបង្កជាជំងឺផ្សេងៗ និងកំពុងបន្តសិក្សាថាតើវាអាចបង្កជំងឺ អូតូអ៊ីម្យូន (Autoimmune) ដែរឬទេ ព្រោះវាជាជំងឺធ្ងន់ធ្ងរដែលអាចកើតមានលើរាងកាយ។

ប្រភព៖  NASA II https://www.nasa.gov/hrp/bodyinspace