Blog detail

Jun 17, 2021

ស្វែងយល់អំពីការរៀនភាសា និងរៀននិយាយរបស់ទារក

ជាធម្មតាសំរាប់ទារកចេះនិយាយ វាមានរយៈពេលយូរទៅតាមដំណើរវិវត្តភាសារបស់ទារក។ ទារកអាច បញ្ចេញសម្លង ឬនិយាយពាក្យបន្តិចបន្តួចនៅពេលទារកមានអាយុ ១៨ខែ។ ដូចនេះមជ្ឈដ្ឋានជុំវិញខ្លួនទារក មានសារៈសំខាន់ទោះជាលោកអ្នកមិនអាចធ្វើឲ្យទារកចេះនិយាយ លឿនដូចចិត្តក៏ដោយ លោកអ្នកអាចព្យាយាមអនុវត្តវិធីផ្សេងៗជាជំនួយដល់ការរៀននិយាយ របស់ទារក។ នេះជារឿងមួយចំនួនដែលអ្នកគួរយល់ដឹង និងអនុវត្ត៖

Photo by:First Fertility

. ការនិយាយទៅកាន់ទារកជួយឲ្យទារកកត់សម្គាល់ពាក្យថ្មីៗ

. ការប្រើកាយវិការ៖ ទារកអាចយល់ពីភាសានិយាយ ប៉ុន្តែមិនអាចឆ្លងឆ្លើយជាសម្ដីបានទេ ដូចនេះទារកធ្វើទំនាក់ទំនងតាមកាយវិការ។ ម្យ៉ាងទៀតនៅពេលទារកចង្អុលទៅវត្ថុអ្វីមួយ លោកអ្នកគួរសួរជាសំណួរ ឬពន្យល់ពីវត្ថុដែលទារកចង្អុល។ ដូចនេះអាណាព្យាបាលគួរប្រើ កាយវិការ ឬស្វែងយល់ពីកាយវិការរបស់ទារក។

៣​. ប្រើពាក្យត្រឹមត្រូវ៖ អ្នកគឺជាវចនានុក្រមសំរាប់កែតម្រូវ និងប្រាប់ពាក្យត្រឹមត្រូវទៅកាន់ទារកនៅ ពេលទារកនិយាយខុស ឬហៅវត្ថុអ្វីមួយខុស។

. និយាយទៅកាន់ទារកយឺតៗ ដោយប្រើភាសាទន់ភ្លន់ និងស្រាលៗ

. អានសៀវភៅឲ្យទារកស្ដាប់ដើម្បីបង្រៀនពាក្យថ្មីដល់ទារក

. ឲ្យទារកលេង និងធ្វើការទំនាក់ទំនងជាមួយក្មេងដទៃ៖​ ដើម្បីឲ្យពួកគាត់ផ្លាស់ប្ដូរពាក្យពេចន៍ខ្លះ ក៏ដូចជាបង្រៀនគ្នាទៅមក។

. ឆ្លើយតបទៅកាន់ទារក៖ នៅពេលទារកនិយាយអ្វីមួយ គួរព្យាយាមឆ្លើយតបទៅទារក និងមិនគួរចាប់កំហុស ឬកែតម្រូវទារកគ្រប់ពេលនោះឡើយ។

. យកចិត្តទុកដាក់នឹងអ្វីដែលទារកចាប់អារម្មណ៍៖ នៅពេលទារកចង់ដឹងអ្វីមួយ លោកអ្នកគួរតាម ដាន និងគាំទ្រទារកទើបទារកអាចរៀនអ្វីថ្មីបាន។

. បត់បែនសំឡេង៖ ពេលអ្នកនៅក្នុងផ្ទះ ពេលទៅក្រៅមានសម្លេងរំខានច្រើន ឬនៅពេលអ្នក ប្រលែងលេង អ្នកគួរប្រើសម្លេងស្របតាមមជ្ឈដ្ឋានខុសគ្នា។ បែបនេះទារកអាចសិក្សាពីវិធីប្រើ ពាក្យពេចន៍ និងការប្រើសម្លេងយោងតាមមជ្ឈដ្ឋានផ្សេងៗគ្នា។

១០. ចាក់ចម្រៀង ច្រៀងលេង ឬស្វែងរកពាក្យថ្មីៗឲ្យទារកបានលឺ

ប្រភព៖ Parents II https://www.parents.com

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង