Blog detail

Jun 10, 2021

វិធីសង្កេតមើលជំងឺគ្រុណឈាមលើកុមារ

រដូវភ្លៀងបានឈានចូលមកដល់ការកកើតមូសកើនឡើងខ្លាំង ហើយជំងឺគ្រុនឈាមក្លាយជា ប្រធាន បទមួយដែលអាណាព្យាបាលគួរយកចិត្តទុកដាក់ ក្នុងការថែរក្សាសុវត្ថិភាព និងសុខភាពរបស់ កូនឲ្យបានល្អ។​ ក្នុងអំឡុងពេលនេះ តើលោកអ្នកគួរដឹងថាកុមារកើតជំងឺគ្រុនឈាមដោយ សង្កេតមើលលើរោគសញ្ញាអ្វីខ្លះ?

Photo by: Mama Natural

 

. កុមារឡើងកម្ដៅខ្លាំង៖ កុមារមានកម្ដៅខ្ពស់ដល់ ៤០ អង្សារសេ និងមានរោគសញ្ញាស្រដៀង នឹងជំងឺ ផ្ដាសាយ ដែលមានការក្ដៅខ្លួន ហៀរសំបោរ ក្អក និងខ្សោយ។

. កុមារឈឺក្បាលខ្លាំង

. អាកប្បកិរិយារបស់កុមារប្រែប្រួលដូចជាឆាប់ខឹង ញ៉ាំតិចជាងធម្មតា និងទម្លាប់នៃការគេងខុស ធម្មតា។

Photo by:Babyology

. មានកន្តួលក្រហមលើដងខ្លួន៖ កុមារនឹងមានកន្តួលរមាស់ក្រហមលើដងខ្លួន និងរមាស់បាតជើង។

. កុមារឈាមច្រមុះ ឬឈាមធ្មេញ

. កុមារមានស្នាមជាំស្រាលៗលើដងខ្លួន

ប្រភព៖ HIT Blogs II https://www.godrejhit.com