Blog detail

Jun 10, 2021

តើការមើលមុខក្មេងស្អាតៗអាចជួយឲ្យកូនកើតមកស្អាតដែរឬទេ?

វាជាជំនឿ តៗគ្នាមួយនៅក្នុងសង្គមខ្មែរដែលលើឡើងថា ការមើលមុខក្មេងស្អាតៗអាចជួយឲ្យកូន កើតមកស្អាត។ ស្ត្រីខ្លះបិទរូបភាពក្មេង ឬតារាល្បីៗដែលមានសម្រស់ស្រស់ស្អាតនៅលើជញ្ជាំងបន្ទប់ ឬដាក់រូបភាពលើទូរស័ព្ទដៃ ដោយសារមានជំនឿថាការមើលរូបក្មេងស្អាតៗនឹងជួយលើក សម្រស់កូន។ តើជំនឿនេះពិតជាត្រឹមត្រូវមែនដែរឬទេ?

Photo by: Pixabay

ទេ! មិនត្រឹមត្រូវទេ! កត្តាដែលកំណត់សម្រស់របស់ទារក ឬកូនក្មេងមាន៖ សែន មជ្ឍដ្ឋានក្នុងស្បូន និងការសំរាល

ការអនុវត្តខុសឆ្គងរបស់អាណាព្យាបាល៖ រួមមាន ការចុចក្បាលធ្វើឲ្យក្បាលមូល ការច្បូតច្រមុះឲ្យ ស្រួច ឬការយកទឹកដោះគោមកដុសស្បែកកូនដើម្បីឲ្យស្បែកស។ វិធីទាំងនេះត្រូវបានអនុវត្ត ច្រើន ប៉ុន្តែគួរដឹងថាវាមិនមានប្រសិទ្ធភាពនោះទេ ថែមទាំងអាចផ្ដល់គ្រោះថ្នាក់ដល់កូនទៀតផង។

សុខភាពរបស់ម្ដាយ៖ ម្ដាយអាចរក្សាសុខភាពកូនឲ្យបានល្អក្នុងអំឡុងពេលមានផ្ទៃពោះ ដោយការទទួលទានអាហារជំនួយសុខភាព ហាត់កីឡាបន្តិចបន្តួច និងកាត់បន្ថយស្ត្រេស។

ប្រភព៖ Baby Centre II https://www.babycenter.in