Blog detail

Jun 09, 2021

ប្រសិនបើអ្នកចង់បានកូនប្រុស ត្រូវអនុវត្តតាមជំហានទាំងនេះ

ធ្លាប់ទេ គិតចង់បានកូនប្រុសប៉ុន្តែមិនបានដូចបំណង? ធ្លាប់តាមយកកូនប្រុសប៉ុន្តែបានតែស្រីដែរ ឬទេ? តោះ! លោកអ្នកគួរព្យាយាមវិធីសាស្ត្រទាំងនេះដែលមានផ្អែកលើការសិក្សាមួយចំនួន ដែលអាចទុកចិត្តបានសំរាប់ជួយលោកអ្នកក្នុងការតាមយកកូនប្រុស៖

Photo by:FamilyDoctor

. របបអាហារ៖ ទទួលទានអាហារដែលមានសារជាតិចិញ្ចឹមខ្ពស់​ ​ជាតិស្ករទាប ប៉ូតាស្យូមខ្ពស់ និងធញ្ញជាតិជាមួយទឹកដោះគោនៅពេលព្រឹក (cereal) និងកាត់បន្ថយអាហារហិរ អាហារប្រភេទទឹកដោះគោ រួមមាន ឈីស យ៉ាអួរ និងការ៉េម។

Photo by: SciTechDaily

. ទម្លាប់ដែលទាក់ទងនឹងផ្លូវភេទ៖ រួមដំណេកក្នុងអំឡុងពេលរាងកាយស្ត្រីបញ្ចេញពងអូវ៉ុល (២៤ម៉ោងមុន) អនុវត្តការរួមភេទជ្រៅ និងធ្វើឲ្យស្ត្រីមានទទួលអារម្មណ៍ដល់ចំនុចកំពូល​។ ការទទួលទានជាតិការហ្វេអ៊ីន ភេសជ្ជៈប៉ូវកម្លាំង និងសូកូឡាមុនរួមដំណេកក៏អាចផ្ដល់ប្រសិទ្ធភាពផង ដែរ។ សំរាប់បុរស ព្យាយាមស្លៀកខោក្នុងដែលធូររលុងដែលមិនប៉ះពាល់ដល់ការផលិតមេជីវិត។

. ការប្រើជំនួយពីបច្ចេកវិទ្យាវេជ្ជសាស្ត្រ៖ វេជ្ជសាស្ត្របែបទំនើបអាចជួយដល់ការយកកូនបានដោយ ប្រើបច្ចេកវិទ្យា Assisted Reproductive Technology (ART)

ប្រភព៖ Healthline II https://www.healthline.com, Huggies II https://www.huggies.com.sg