Blog detail

Jun 08, 2021

ស្ត្រីមានផ្ទៃពោះគួរអនុវត្តគន្លឹះទាំងនេះដើម្បីចៀសវាងគ្រោះថ្នាក់អំឡុងពេលសំរាលកូន

ការមានផ្ទៃពោះគឺជារឿងមួយដែលល្អបំផុតសំរាប់គ្រួសារមួយចំនួន ទន្ទឹមនេះការមានផ្ទៃពោះក៏អាចក្លាយជាបញ្ហាធំផងដែរ ចំពោះស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ និងសំរាល។ ពីមួយឆ្នាំទៅមួយឆ្នាំស្ត្រីដែលបានស្លាប់អំឡុងពេលសំរាលកូននៅតែជាបញ្ហាប្រឈម សំរាប់មនុស្សទូទាំងសាកលលោក។ ដូច្នេះការរស់នៅ របបម្ហូបអាហារ និងសកម្មភាពប្រចាំថ្ងៃត្រូវបានផ្លាស់ប្ដូរដោយមានការប្រុងប្រយ័ត្ន ដើម្បីរក្សាសុវត្ថិភាពរបស់ម្ដាយ និងកូនអំពីគ្រោះថ្នាក់ផ្សេងៗក្នុងពេលសំរាល។ ដើម្បីចៀសវាងគ្រោះថ្នាក់អំឡុងពេលសំរាលកូ​នស្ត្រីមានផ្ទៃពោះគួរអនុវត្តវិធីទាំងនេះ៖

Photo by:KSAT 12

. ពិគ្រោះជាមួយវេជ្ជបណ្ឌិត និងពិនិត្យសុខភាពរបស់អ្នក មុនសំរេចចិត្តថាអ្នកគួរយកកូន

. ទទួលទានរបបអាហារដែលមានអត្ថប្រយោជន៍ ដល់សុខភាពរួមមាន ផ្លែឈើ បន្លែ ប្រូតេអ៊ីនគ្មានខ្លាញ់ និងជាតិសរសៃ

. ទទួលទានប្រូតេអ៊ីនជំនួយទារកជារៀងរាល់ថ្ងៃ

. ជៀសវាងសាច់ឆៅ ស៊ុតឆៅ និងទឹកដោះគោស្រស់

. ធ្វើការណាត់ជួបនឹងគ្រូពេទ្យជាប្រចាំដើម្បីពីនិត្យសុខភាព

. ផ្អាកបារី ឬចៀសវាងផ្សែងបារី

. ជៀសវាងជាតិកាហ្វេអ៊ីន គ្រឿងស្រវឹង និងគ្រឿងញៀន

. ពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានច្បាស់លាស់អំពីថ្នាំផ្សេងៗដែលអ្នកតែងទទួលទាន​ (ប្រសិនបើថ្នាំទាំងនោះអាចប៉ះពាល់ដល់សុខភាព អ្នកគួរឈប់ទទួលទាន)

. កាត់បន្ថយស្ត្រេស

១០. ជៀសវាងថ្នាំលាប ព្រោះក្លិននៃជាតិគីមីអាចបណ្ដាលឲ្យស្ត្រីមានផ្ទៃពោះពុល

១១. ចៀសវាងការងូតទឹកក្ដៅ ឬសូណាក្នុងកម្ដៅ ៤០ អង្សារសេ

១២. កាត់បន្ថយការប៉ះពាល់រោមឆ្មា

១៣. ជៀសវាងការអង្គុយ ឬឈររយៈពេលយូរ

 

ប្រភព៖    Healthline II https://www.healthline.com​,

Medical News Today II https://www.medicalnewstoday.com/articles/307462