Blog detail

Jun 07, 2021

រូបមន្តសម្ងាត់ដែលធ្វើឲ្យជនជាតិជប៉ុនមានអាយុវែង

 

ប្រទេសជប៉ុនជាប្រទេសជឿនលឿន មានសេដ្ឋកិច្ចលូតលាស់ខ្លាំង និងមានសម្រស់ស្រស់ស្អាតផងដែរ។ ស្ទើរគ្រប់ទីកន្លែង មិនថាទីក្រុងដែលមានមនុស្សកកកុញ ឬស្រុកស្រែដាច់ស្រយាល ប្រទេសជប៉ុននៅតែរក្សាបានភាពស្រស់ស្អាត និងមានអនាម័យគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះប្រជាជនជប៉ុនត្រូវបានគេដឹងថាមានចំនួនប្រជាជនវ័យចំណាស់ច្រើន ដែលបង្ហាញថាជាមធ្យមជនជាតិជប៉ុនមានអាយុវែង។ តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យប្រជាជនជប៉ុនអាយុវែង?

 

មូលហេតុដែលនាំឲ្យជនជាតិជប៉ុនអាយុវែង៖

Photo by: the japan times

. របបអាហារល្អ៖ ជនជាតិជប៉ុននិយមរក្សារបបអាហារដែលមានជាតិខ្លាញ់ ជាតិស្ករទាប និងមានតុល្យភាពល្អ ដែលមានអាហារគ្រប់មុខ និងអាចផ្ដល់សារជាតិបំប៉នគ្រប់គ្រាន់។

. បរិភោគឆ្អែត ៨០%៖ ការបរិភោគល្មមៗមិនឲ្យឆ្អែតខ្លាំងត្រឹមតែ ៨០% ជាទម្លាប់ទូទៅ និងជាសញ្ញាល្អសំរាប់ការរំលាយអាហារ សុខភាពក្រពះ និងទប់ស្កាត់ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺវង្វេង និងជំងឺបេះដូងជាដើម --

Photo by: J Passport

. ផឹកតែបៃតង៖ តែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលអាច​ ពង្រឹងប្រព័ន្ធភាពស៊ាំ កាពារមហារីក ជួយដល់ការរំលាយអាហារ បង្កើនថាមពល រក្សាសម្ពាធឈាមល្អ និងបន្ថយល្បឿនវិវត្តន៍អាយុរបស់កោសិកា។

. ភាពសកម្មក្នុងជីវិតប្រចាំថ្ងៃ៖ ជនជាតិជប៉ុនគ្រប់វ័យមានទម្លាប់ដើរ និងជិះកង់ច្រើនពេលចេញទៅសាលា ឬធ្វើការនៅមជ្ឈដ្ឋានខាងក្រៅ។ នៅផ្ទះជនជាតិជប៉ុនបរិភោគអាហារដោយអង្គុយផ្ទាល់ដី និងធ្វើការសន្ទនាដោយការលុតជង្គង់។ ឥរិយាបថទាំងនេះអាចជួយដល់ការរក្សាកម្លាំង និងភាពបត់បែនបានយ៉ាងគួរឲ្យកត់សម្គាល់។

. វិស័យសុខាភិបាលល្អឥតខ្ចោះ៖ ដោយមានការផ្ដោតសំខាន់ខ្លាំងពីរាជរដ្ឋាភិបាលជប៉ុន វិស័យសុខាភិបាលជប៉ុនអាចផ្ដល់ការថែទាំ និងព្យាបាលដល់ប្រជាជនជប៉ុនជាមួយគុណភាពខ្ពស់លំដាប់ពិភពលោក។

. សែនល្អ៖ ជនជាតិជប៉ុនមានសែនពីរប្រភេទដែលអាចការពារជំងឺមួយចំនួនធ្វើឲ្យអាយុវែងផងដែរគឺ DNA 5178 និង ND2-237 Met

. IkigaiIkigai ជាទស្សនៈវិទ្យាបុរាណមួយរបស់ជនជាតិជប៉ុនដែលបង្រៀនផ្នត់គំនិតរបស់ជនជាតិជប៉ុនឲ្យរស់នៅដោយមានគោលដៅក្នុងជីវិត។ គោលដៅនឹងនាំឲ្យប្រជាជនជប៉ុនមានទិសដៅច្បាស់លាស់ រស់នៅដោយមានភាពរីករាយ ចេះថែរក្សាខ្លួន និងអ្នកដទៃផងដែរ។

ប្រភព៖  Trafalgar II https://www.trafalgar.com, AARP II https://www.aarp.org