Blog detail

Jun 05, 2021

ដំណោះស្រាយសំរាប់បុរសដែលមានបញ្ហាពិបាកយកកូន

បញ្ហាអត់កូនជាបញ្ហាមួយដែលបុរសគ្រប់រូបគួរយកចិត្តទុកដាក់ឲ្យបានខ្ពស់ ព្រោះថាបើសិនជាអ្នកគ្មានសមត្ថភាព វាអាចជាបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរមួយដល់ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ និងខ្លួនឯងផ្ទាល់។ ក្នុងអត្ថបទមុនពេទ្យយើងបានបកស្រាយពីរោគសញ្ញា និងមូលហេតុនៃបញ្ហាគ្មានកូនសំរាប់បុរស។ អត្ថបទនេះនឹងនាំជូនលោកអ្នកនូវដំណោះស្រាយនៃបញ្ហាពិបាកយកកូនចំពោះបុរស។ មុននឹងផ្ដល់ដំណោះស្រាយ វេជ្ជបណ្ឌិតតែងសិក្សាស្វែងរកមូលហេតុនៃបញ្ហាជាមុនសិនដោយការធ្វើរោគវិនិច្ឆ័យតាមវិធីសាស្ត្រមួយចំនួនដូចជា៖

Photo by:News Medical

១​. ការពិនិត្យរាងកាយទូទៅ និងវិភាគប្រវិត្តិជំងឺ

. ការវិភាគមេជីវិត

. ការតេស្តអ័រម៉ូន

. ការពិនិត្យទឹកនោមបន្ទាប់ពីបញ្ចេញមេជីវិត

. ការធ្វើតេស្តសែន

Photo by: News Medical

 

វិធីព្យាបាលបញ្ហាអត់កូនសំរាប់បុរសតាមបែបវេជ្ជសាស្ត្រ៖

. ការវះកាត់ប្រដាប់ភេទបុរស

. ការព្យាបាលជំងឺឆ្លងតាមប្រដាប់ភេទ

. ការព្យាបាលបញ្ហាក្នុងការរួមដំណេក (ផ្លូវភេទ)

. ការព្យាបាលអ័រម៉ូន និងការប្រើថ្នាំ

. ការផ្ដល់ជំនួយវេជ្ជសាស្ត្រដល់មេជីវិតមនុស្សប្រុសរួចដាក់បញ្ចូលក្នុងប្រដាប់បន្តពូជស្ត្រី ដោយប្រើបច្ចេកវិទ្យា Assisted reproductive technology (ART)

Photo by:The indian Express

 

 

វិធីផ្សេងៗក្នុងជីវិតប្រចាំថ្ងៃដែលអាចជួយបង្កើនអត្រាមានកូន៖

. រួមដំណេកឲ្យបានញឹកញាប់ជាងមុន

. រួមដំណេកក្នុងពេលស្ត្រីមានវដ្ដរដូវ

. ចៀសវាងការប្រើប្រាស់ទឹករំអិល

. ទទួលទានអាហារជំនួយដល់សុខភាព រក្សាទម្ងន់ឲ្យបានល្អ គេងឲ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណអោយបានទៀងទាត់

. ផ្អាកការជក់បារី ការទទួលជាតិអាល់កុល និងការប្រើគ្រឿងញៀន។

ប្រភព៖  Mayo Clinic II https://www.mayoclinic.org