Blog detail

May 28, 2021

ការបំពាក់ប្រព័ន្ធ Chatbots នៅក្នុងវិស័យសុខាភិបាល

លោកអ្នកធ្លាប់លឺអំពី Chatbot ដែរឬទេ? តើដឹងទេថា Chatbot បានជួយផ្នែកសុខាភិបាល ថែរក្សាសុខភាព និងប្រតិបត្តិការក្នុងមន្ទីរពេទ្យបានយ៉ាងច្រើន?

Photo by:Entrepreneur

 

Chatbot គឺជាកម្មវិធីកុំព្យូទ័រដែលអាចផ្ដល់ព័ត៌មាន និងធ្វើការសន្ទនាជាមួយមនុស្ស ដូចការសន្ទនាផ្ទាល់ៗទៅវិញទៅមករវាងមនុស្សពីរនាក់ តាមរយៈសារជា​​ អក្សរ ឬសម្លេង។

Photo by: Freshdesk

Chatbot ដែលត្រូវបានគេបំពាក់នៅក្នុងវិស័សុខាភិបាលដំបូងគេគឺ ELIZA។​ ELIZA គឺជាម៉ាស៊ីន​ Chatbot ដែលត្រូវបានគេបំពាក់ក្នុងវិស័យសុខាភិបាល ក្នុងឆ្នាំ ១៩៦៦ ប៉ុន្តែដោយសារបច្ចេកវិទ្យា ក្នុងពេលនោះនៅមិនទាន់លូតលាស់ខ្លាំងដូចសម័យបច្ចប្បន្ន ចំណេះដឹង និងសមត្ថភាពក្នុងការធ្វើទំនាក់ទំនងរបស់ ELIZA នៅមានកម្រិតនៅឡើយ។ ដូចនេះហើយទើបអ្នកវិទ្យាសាស្ត្រព្យាយាមរកវិធីសាស្ត្រ និងតួនាទីថ្មីៗជាច្រើនមកបំពាក់ លើម៉ាស៊ីន Chatbot ខណៈដែលបច្ចុប្បន្ននេះបច្ចេកវិទ្យាកំពុងរីកចម្រើនខ្លាំងស្ទើរតែ ហួសពីការស្មាន។ ភាពអំណោយផលនៃការវិវត្តបច្ចេកវិទ្យានាំឲ្យ Chatbot ក្លាយជាម៉ាស៊ីន ដែលមានតួនាទីពិសេសៗច្រើន មានសមត្ថភាពខ្ពស់ ដើម្បីផ្គត់ផ្គង់តម្រូវការ ផ្សេងៗ រួមបញ្ចូលទាំងតម្រូវការផ្នែកសុខាភិបាលផងដែរ។

Photo by : Unsplash

 

Chatbot អាចផ្ដល់អត្ថប្រយោជន៍មួយចំនួនដល់វិស័យសុខាភិបាលដូចជា៖

. កាត់បន្ថយពេលវេលា៖ Chatbot អាចជួយសន្សំសម្ចៃពេលវេលា របស់បុគ្គលិក ក្នុងការបំពេញការងារក្នុងមន្ទីរពេទ្យ។ ការងារទាំងនោះមានដូចជា ការទទួល ផ្ដល់ព័ត៌មាន ការទូរទាត់ថ្លៃពិនិត្យ ព្យាបាល និងផ្ដល់សេវាសុខភាពផ្សេងៗទៀតដល់អ្នកជំងឺជាដើម។ ម៉ាស៊ីននេះអាចជួយដល់ដំណើរការមន្ទីពេទ្យទាំងនេះបាន ក៏ដូចជាអាចសន្សំពេលវេ​លា របស់អ្នកជំងឺ​ក្នុងការទទួលព័ត៌មានអំពីការថែទាំសុខភាព និង ការណាត់ជួបគ្រូពេទ្យ។ ការណាត់ជួបវេជ្ជបណ្ឌិតមានភាពងាយស្រួល និងរហ័សដោយសារវាអាចដំណើរការតាម ប្រព័ន្ធ កុំព្យូទ័រ ឬម៉ាស៊ីន Chatbpt ដោយមិនចាំបាច់ ទាក់ទងជាមួយគ្រូពេទ្យផ្ទាល់នោះទេ។

. កាត់បន្ថយចំណាយ៖ មន្ទីរពេទ្យអាចសន្សំសម្ចៃចំណាយបានតាមរយៈ ការប្រើ ChatbotChatbot អាចជំនួសពលកម្មរបស់បុគ្គលិកមន្ទីរពេទ្យព្រោះតួនាទីរបស់ Chatbot អាចបំពេញភារកិច្ចបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ជាងបុគ្គលិកមន្ទីពេទ្យធម្មតាក្នុង ការប្រតិបត្តិការការងាររបស់ខ្លួនមួយចំនួន។ ការងារទាំងនេះរាប់បញ្ចូលនូវ ការទទួល អ្នកជំងឺថ្មី ផ្ដល់ព័ត៌មាន មើលថែអ្នកជំងឺ និងផ្ដល់ការណែនាំសុខភាពដល់ពួកគាត់ជាដើម។ Chatbot អាចធ្វើឲ្យដំណើរការទាំងនេះមានប្រសិទ្ធភាព និងរហ័សជាងមុនដែលអាច បង្កើនល្បឿន ការងារ ជាពិសេសកាត់បន្ថយចំណាយលើការប្រើប្រាស់បុគ្គលិកច្រើន។

. អាចរំលឹកអ្នកជំងឺពីការទទួលទានថ្នាំ៖ ម៉ាស៊ីននេះមានតួនាទីរំលឹកអ្នកជំងឺឲ្យទទួល ទានថ្នាំបានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត ទាន់ពេលវេលាដោយមិនចាំបាច់ទាក់ទង នឹងវេជ្ជបណ្ឌិត ឬអ្នកផ្ដល់សេវាសុខភាពផ្ទាល់។ នេះក៏អាចកាត់បន្ថយសម្ពាធការងារ និង ជួយដល់អាយុជីវិតមនុស្សផងដែរ។

. កំណត់កាលវិភាគនៃការពិគ្រោះសុខភាព៖ អ្នកជំងឺក៏អាចធ្វើការណាត់ជួបជាមួយ វេជ្ជបណ្ឌិតតាមរយៈ Chatbot ដោយមិនចាំបាច់រង់ចាំ តម្រង់ជួរយូរ ឬចាំជួបវេជ្ជបណ្ឌិត ផ្ទាល់នោះទេ។ នេះជាចំណុចដែលបង្ហាញពីអត្ថប្រយោជន៍របស់ ​Chatbot ក្នុងការផ្ដល់នូវ ភាពងាយស្រួល និងការសន្សំសម្ចៃពេលវេលា។

. បង្កើនគុណភាពទំនាក់ទំនងក្នុងមន្ទីពេទ្យ៖ ការប្រើប្រាស់ Chatbot ក្នុងប្រតិបត្តិការមន្ទីរពេទ្យ អាចជួយសម្រួលដល់ការធ្វើទំនាក់ទំនងផ្ទៃក្នុងរបស់បុគ្គលិក មន្ទីរពេទ្យ​ ព្រោះវាអាចរក្សាការសម្ងាត់ទិន្នន័យ ឬព័ត៌មានដែលត្រូវយកមក ចែករំលែករវាងបុគ្គលិកនិមួយៗ មិនដូចការប្រើប្រាស់ឯកសារច្រើន ឬការជួបមុខគ្នាផ្ទាល់ ដើម្បីផ្ដល់ និងទទួលព័ត៌មាន។

ប្រភព៖ AI Multiple II https://research.aimultiple.com, https://research.aimultiple.com

Appypie II https://www.appypie.com